កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
18-06-2026 20:33
(រុស្ស៊ី)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរឹងមាំ។
តាមរយៈការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរនឹងរួមគ្នាជំរុញចំណុចកិច្ចសហប្រតិបត្តិការមួយចំនួនជាពិសេសលើការជំរុញកសិពាណិជ្ជកម្ម និងវិស័យអប់រំនិងស្រាវជ្រាវកសិកម្ម៕













