* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មហាជននៅក្រុងតាខ្មៅ ស្នើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សម្រួលចាក់ល្បាយថ្មបំពេញជង្ហុកធំៗដែលកើតក្រោយពេលកាយផ្លូវដាក់លូ

18-06-2026 20:51

(កណ្ដាល)៖ ដោយសារតែជង្ហុកធំៗកើតក្រោយពេលមន្ទីរសាធារណៈការខេត្តកណ្ដាល កាយផ្លូវដាក់លូមក មានសភាពជ្រៅៗ ដែលបណ្ដាលឲ្យពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ខណៈដែលសិស្សសាលា និងពលរដ្ឋធ្វើដំណើរតាមរយៈម៉ូតូកើតមានករណីដួលបណ្ដាលឲ្យរបួសក៏មាននោះ បានញ៉ាំងឲ្យពលរដ្ឋ ស្នើរសុំលោក បូរី វង្សសានីត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល មេត្តាត្រួតពិនិត្យមើលឡើងវិញ ចំពោះក្រុមការងារដែលចាក់បំពេញល្បាយថ្មមិនហាប់ណែន និងមិនបំពេញស្មើរផ្លូវថ្នល់កៅស៊ូ ។

ជាក់ស្ដែង ពលរដ្ឋបានផ្ញើរសារចូលគ្រុបមួយនារសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦នេះ ដែលមានសំណេរស្នើរសុំដូចនេះថា «ជម្រាបសួរបងៗនិងក្រុមការងារដែលធ្វេីការជួយសម្របសម្រួលប្រជាជននៅក្រុងតាខ្មៅនេះ, ប្អូនមានបញ្ហាមួយដែលទាក់ទងទៅនឹងបញ្ហាផ្លូវនៅខាងជួរមាត់ទន្លេទល់មុខវត្តព្រែកសំរោង ចន្លោះជង្ហុកមួយនេះបានធ្វេីអោយបងៗប្រជាជនរួមទាំងនាងខ្ញុំផងដែរដែលរងគ្រោះថ្នាក់ មិនមានសញ្ញា រឺអ្វីមួយសម្គាល់សោះធ្វេីអោយអ្នកដំណេីរខ្លះគេចទាន់មិនអីទេ តែបេីគេចមិនទាន់ដួលពេញផ្លូវ ។ សូមបងៗដែលធ្វេីការសូមជួយមេត្តាសម្រួលផងជៀសវាងមានការគ្រោះថ្នាក់»។

សូមជម្រាបថា មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល បានធ្វើការកែសម្រួលប្រព័ន្ធលូរំដោះទឹកឡើងវិញទូទាំងក្រុងតាខ្មៅ ដែលសកម្មភាពការងារនេះមានភាពសស្រាក់សស្រាំ ហើយក្រុមការងារបានធ្វើការលើរឿងនេះទាំងយប់ទាំងថ្ងៃ ខណៈដែលចន្លោះប្រហោងមានតិចតួច ។

ពលរដ្ឋស្នើរសុំដោយសារតែពួកគេធ្លាប់រងគ្រោះដួលម៉ូតូជាបន្តបន្ទាប់ មិនមានចេតនាក្នុងការស្ដីបន្ទោសបង្អាប់អ្វីឡើយ មានតែអរគុណចំពោះការយកចិត្តទុកដាក់ចំពោះការធ្វើប្រព័ន្ធលូនេះ ក៍ព្រោះតែកន្លងទៅ ឲ្យតែភ្លៀងខ្លាំងម្ដងៗ ក្រុងតាខ្មៅស្ទើរតែក្លាយជាទន្ល លិចលង់រាប់ម៉ោងទម្រាំស្រកទឹកអស់ ៕