* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានសហគមន៍ OB-PS តែងតាំងជាប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបានពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ

18-06-2026 20:59

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society

នេះជាកិត្តិយសដ៏មានអត្ថន័យសម្រាប់កម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ខណៈដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ The Olave Baden-Powell Society (OB-PS) ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពនៃព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ OB-PS។

តាមលិខិតអបអរសាទររបស់ លោកស្រី Kaela Sáenz Oriti ប្រធានសហគមន៍ OB-PS ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ការតែងតាំងនេះ ឆ្លុះបញ្ចាំងពីការគោរព និងការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់លោកជំទាវបណ្ឌិត ក្នុងការអភិវឌ្ឍ និងលើកកម្ពស់យុវជន កុមារី និងយុវតី ព្រមទាំងការគាំទ្រដល់ចលនាកាយឫទ្ធិនារីនៅកម្ពុជា និងលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ សហគមន៍ OB-PS ក្រោមព្រះរាជឧបត្ថម្ភរបស់ ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ក៏បានផ្តល់ “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ជូនលោកជំទាវបណ្ឌិត ដើម្បីទទួលស្គាល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការចូលរួមរបស់លោកជំទាវបណ្ឌិត ក្នុងការគាំទ្របេសកកម្មរបស់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សម្រាប់កុមារី និងយុវតី។

ការតែងតាំង និងការទទួលបានពានកិត្តិយសអន្តរជាតិនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់ចំពោះតួនាទីកម្ពុជា ក្នុងចលនាកាយឫទ្ធិនារីពិភពលោក និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការបន្តកសាងចំណេះដឹង ទំនុកចិត្ត សមត្ថភាព វិន័យ ស្មារតីស្ម័គ្រចិត្ត និងភាពជាអ្នកដឹកនាំ។

សហគមន៍ OB-PS បានបង្ហាញក្តីជឿជាក់ថា ការដឹកនាំ និងការលើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត នឹងរួមចំណែកបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហការ មិត្តភាព និងសកម្មភាពប្រកបដោយអត្ថន័យ ដើម្បីគាំទ្រដល់កុមារី និងយុវតី ទាំងនៅកម្ពុជា និងក្នុងចលនាកាយឫទ្ធិនារីអន្តរជាតិ។

សូមជម្រាបថា The Olave Baden-Powell Society (OB-PS) គឺជាបណ្តាញអ្នកគាំទ្រសកល ដែលរួមចំណែកគាំទ្របេសកកម្មរបស់ WAGGGS ក្នុងការផ្តល់ឱកាសដល់កុមារី និងយុវតី ឱ្យអភិវឌ្ឍសមត្ថភាព ការទទួលខុសត្រូវ ស្មារតីបម្រើសង្គម និងភាពជាអ្នកដឹកនាំសម្រាប់អនាគត។