World Cup 2026៖ ម្ចាស់ផ្ទះកាណាដា បំបាក់កាតា ៦-០ ដែលនៅសល់សមាជិក ៩នាក់, មានភាគរយខ្ពស់ឡើងវគ្គ ៣២ក្រុម
19-06-2026 07:20
(បរទេស)៖ ក្រុមម្ចាស់ផ្ទះកាណាដា បានយកឈ្នះគូប្រជែងកាតាដល់ ៦ទល់នឹង០ នៅពេលក្រុមចេញពីអាស៊ីមួយនេះ នៅសល់សមាជិកតែ ៩នាក់ ក្នុងប្រកួតជុំទី២ នៃ World Cup 2026។
កាណាដា ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង សហម្ចាស់ផ្ទះ World Cup លើកទី២៣ ជាមួយសហរដ្ឋអាមេរិក និង មិចស៊ិកផងនោះ បានដាក់សម្ពាធទៅលើក្រុមអតីតម្ចាស់ផ្ទះ World Cup កាលពី ៤ឆ្នាំមុនមិនឱ្យតដៃរួចឡើយ ពោលគឺ រកបាន ២គ្រាប់ទៅហើយក្នុងរយៈពេល ២៩នាទី។
កាតា ដែលលេងស្មើនឹងស្វីស ១-១ កាលពីប្រកួតបើកឆាកប្រចាំពូល B បានបាត់បង់សមាជិកដល់ទៅ ២នាក់នៅនាទី៣៣ និង ៥៣ ដែលនាំឱ្យកាណាដាមានប្រៀប និងរកបាន ៤គ្រាប់បន្ថែម។
៣ពិន្ទុលើកដំបូងនេះដែរ បានធ្វើឱ្យកាណាដា មាន ៤ពិន្ទុឡើងឈរទីកំពូលតារាងនៃពូល B តាមពីក្រោយដោយស្វីស ដែលបានបំបាក់បូស្នី ៤-១ និងមានភាគរយខ្ពស់ ក្នុងការឡើងទៅវគ្គ ៣២ក្រុម ដ្បិតលេខ៣ ល្អចំនួន ៨ក្រុមក៏នឹងត្រូវជ្រើសរើសផងដែរ៕








