World Cup 2026៖ ៤ប្រកួតរាត្រីនេះបន្តលេងជុំទី២ គ្រាដែលប្រេស៊ីល ប៉ះហៃទី ម៉ោង ៧៖៣០ព្រឹកស្អែកនេះ

19-06-2026 09:37

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានចូលថ្ងៃទី១០ នៃការប្រកួតសន្សំពិន្ទុ តាមពូលនីមួយៗដោយមាន ៤៨ប្រទេសចូលរួម នៅពេលដែលសាំបាប្រេស៊ីល ត្រូវតតាំងនឹងហៃទី នាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃសៅរ៍ស្អែកនេះ។

ការប្រកួតសន្សំពិន្ទុជុំទី២ បានបញ្ចប់រួចរាល់ហើយសម្រាប់ពូល A និង B ពោលគឺម្ចាស់ផ្ទះមិចស៊ិក និងកាណាដា ធ្វើបានល្អដូចគ្នា និងរង់ចាំម្ចាស់ផ្ទះសហរដ្ឋអាមេរិក ដែលត្រូវប៉ះអូស្រ្តាលីនាម៉ោង ២រំលងអាធ្រាត្រនេះ ក្នុងប្រកួតទី២ ប្រចាំពូល D។

គូទី២៩៖ ម្ចាស់ផ្ទះអាមេរិក ប៉ះ អូស្រ្តាលី ម៉ោង ២រំលងអាធ្រាត្រ (ពូល D)

គូទី៣០៖ ស្កុតឡេន ប៉ះ ម៉ារ៉ុក ម៉ោង ៥ព្រឹកស្អែក (ពូល C)

គូទី៣១៖ ប្រេស៊ីល ប៉ះ ហៃទី ម៉ោង ៧៖៣០ព្រឹកស្អែក (ពូល C)

គូទី៣២៖ តួកគីយ៉េ ប៉ះ ប៉ារ៉ាហ្គាយ ម៉ោង ១០ព្រឹកស្អែក (ពូល D)៕