សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារអបអរសាទរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលត្រូវបានសហគមន៍ OB-PS តែងតាំងជាប្រធានថ្នាក់ជាតិ នៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបានពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ
19-06-2026 13:38
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារអបអរសាទរ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានសហគមន៍ OB-PS តែងតាំងជាប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបានពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ ពីសហគមន៍ The Olave Baden-Powell Society។
ក្នុងសារលិខិតអបអរសាទរ បានសរសេរថា «ខ្ញុំមានសេចក្តីរំភើបរីករាយ សូមចូលរួមអបអរសាទរ ចំពោះលោកជំទាវបណ្ឌិត ដែលត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) តែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ The Olave Baden-Powell Society (OB-PS) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់ «ពានសមាជិកភាពនៃព្រះអង្គ ម្ចាស់ក្សត្រី បេណេឌិកតេ» ពីសហគមន៍ The Olave Baden-Powells -Powell Society (OB-PS) ក្នុងឱកាសនៃមហាសន្និបាត កាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅក្នុង ខេត្តសៀមរាប។
លោកជំទាវបណ្ឌិត ពិតជាស័ក្តិសមទទួលបានការតែងតាំង និងទទួលបានពានកិត្តិយសអន្តរជាតិ ដ៏ប្រពៃថ្លៃថ្លាខាងលើ ដែលជានិច្ចកាល លោកជំទាវបណ្ឌិត តែងតែមានសន្តានចិត្តល្អប្រពៃ សន្តោសប្រណី ហើយបានបរិច្ចាគកម្លាំងកាយ-ចិត្ត និងសម្ភារៈ និងបានដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានលទ្ធ ផលល្អប្រសើរ នាំមកនូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជានិងបានលើកកម្ពស់កិត្យានុ ភាពជាតិ មាតុភូមិនៅលើឆាកអន្តរជាតិ និងចូលរួមក្នុងការគាំទ្របេសកកម្មរបស់ សមាគមកាយឫទ្ធិនារី ពិភពលោក សម្រាប់កុមារី និងយុវតី និងជាសក្ខីភាពនៃការទទួលស្គាល់តួនាទីព្រះរាជាណាចក្រកម្ពុជា ក្នុង ចលនាកាយឫទ្ធិនារីពិភពលោក និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការ បន្តកសាងចំណេះដឹង ទំនុកចិត្ត សមត្ថភាព វិន័យ ស្មារតីស្ម័គ្រចិត្ត និងភាពជាអ្នកដឹកនាំ ។
លោកជំទាវបណ្ឌិត បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសង្គម លើវិស័យថែទាំសុខភាពសាធារណៈ ជាពិសេសការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ និងយុវតី ក្នុងរយៈពេល ជាងមួយទសវត្សរ៍មកនេះ។
តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារ ដែលកំពុងបម្រើការងារនៅ ក្រសួងព្រះបរមរាជវាំង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងគុណបារមីវត្ថុស័ក្តិសិទ្ធិនានា ក្នុងលោក សូមព្រះអង្គប្រោសប្រទាននូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល រីមង្គល បវរមហាប្រសើរ ជូន លោកជំទាវ បណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាត ឡើយ។ សូម លោកជំទាវបណ្ឌិត មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕










