រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍកំពង់ផែទន្លេ

19-06-2026 14:30

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍកំពង់ផែទន្លេ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងមកពីក្រុមហ៊ុនផែទន្លេ និងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ស្វែងយល់អំពីវឌ្ឍនភាពនៃប្រតិបត្តិការកំពង់ផែទន្លេ បញ្ហាប្រឈមមួយចំនួន និងឧបសគ្គនៃការប្រតិបត្តិការកំពង់ផែនីមួយៗ ព្រមទាំងកំណត់នូវដំណោះស្រាយសមស្រប ដើម្បីធានាដំណើការអាជីវកម្មកំពង់ផែឱ្យមានប្រសិទ្ធភាព ដែលលទ្ធផលរំពឹងទុកយើងទទួលបានជាមតិយោបល់ពីគ្រប់កំពង់ផែទាំងអស់ ដោយកំណត់យន្តការសមស្របនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យឯកជន ព្រមទាំងចូលរួមក្នុងអនុវត្តច្បាប់ទាំងអស់គ្នា៕