* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋបាលស្រុកពញាឮ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ (Video inside)

19-06-2026 14:49

(កណ្ដាល)៖ រដ្ឋបាលស្រុកពញាឮ ខេត្តកណ្តាល បានរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវជាតិលេខ៥ ក្នុងគម្រោងដាក់ប្រព័ន្ធលូរំដោះទឹក និងរៀបឥដ្ឋការ៉ូឡាឲ្យស្អាត ដើម្បីលើកកម្ពស់សោភ័ណភាពចំណីផ្លូវឲ្យស្រលះ ទូលាយ មានរបៀបរៀបរយ និងងាយស្រួលសម្រាប់ពលរដ្ឋអាចហាត់ប្រាណ និងដើរលំហែកាយបានយ៉ាងងាយស្រួល ពិសេសពេលភ្លៀងមកម្ដងៗ អាចរំដោះទឹកចេញបានលឿនរហ័ស មិនលិចដូចកាលមុន។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា គម្រោងគឺរៀបចំតាមការណែនាំរបស់លោក គួច ចំរើន អភិបាលខេត្ត ដោយត្រូវរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ឲ្យបានស្អាត និងរៀបចំដាក់លូ ដាក់ការ៉ូឡា ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋអមសងខាងផ្លូវ ដោយអាចដើរ-រត់ហាត់ប្រាណយ៉ាងងាយស្រួល ហើយសិស្សសាលាដើរ ឬជិះកង់ទៅរៀនដោយមិនបាច់ភ័យខ្លាចឡានធំៗលើផ្លូវដូចមុនឡើយ។

អភិបាលស្រុក សូមអរគុណបងប្អូនពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការ ហើយក្រុមការងារនឹងពន្លឿនលើការងារនេះឲ្យឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។

លោក ប៉ក់ សុខលី ប្រធានក្រុមប្រឹក្សាឃុំពញាឮ បានឲ្យដឹងថា គម្រោងនេះ ពលរដ្ឋបានអបអរសាទរខ្លាំងណាស់ ព្រោះវាជួយលើកម្ពស់ម្រស់តាមដងផ្លូវ ហើយមុខផ្ទះពួកគាត់ក៏មានរបៀបរៀបរយ ស្អាត ងាយស្រួលដល់ពួកគាត់ ហាត់ប្រាណ ដើរលេង ឬដើរ-រត់ហាត់ប្រាណ ហើយក្មេងៗអាចជិះកង់ទៅរៀនបានយ៉ាងងាយស្រួល។ លោកសំណូមពរឲ្យក្រុមការងារពន្លឿនការងារឲ្យបានលឿន ដោយសារពលរដ្ឋលំបាកចេញ-ចូលផ្ទះ ព្រោះកាយផ្លូវរៀបស្មើរ តែមុខផ្ទះពួកគាត់នៅខ្ពស់ជាងផ្លូវបន្តិច។

លោក អឹម ថានុត្តម៉ូ អាយុ៣៧ឆ្នាំ និងលោកស្រី ជា ធី អាយុ៦៧ឆ្នាំ ពលរដ្ឋរស់នៅភូមិ-ឃុំ-ស្រុកពញាឮ បានថ្លែងអំណរគុណជាអនេកកប្បការដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដែលបានយកចិត្តទុកដាក់ទៅលើការរៀបចំសណ្ដាប់ធ្នាប់ ការដាក់ប្រព័ន្ធលូ និងរៀបឥដ្ឋការ៉ូឡានេះ ដែលធ្វើឲ្យពួកគាត់មានភាពងាយស្រួលជាងមុន ហើយមុខផ្ទះក៍ស្អាត មិនបាច់ភ័យ ឬលំបាកដោយលិចទឹកពេលភ្លៀងដូចមុន ហើយក្មេងៗអាចជិះកង់ទៅរៀនលើផ្លូវនេះក៍មានសុវត្ថិភាពផងដែរ។

ពលរដ្ឋបានសំណូមពរក្រុមការងារ មេត្តាជួយពន្លឿនការងារ ពោលគឺធ្វើឲ្យបានឆាប់រហ័ស ដោយសារតែពេលកាយដីមុខផ្ទះគាត់បែបនេះ បណ្ដាលឲ្យមានការលំបាកចេញ-ចូលផ្ទះ តែយ៉ាងណាក៍នៅតែសប្បាយចិត្ត៕