* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះវិហារ រៀបចំយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក» ជាមួយនឹងសារអំពាវនាវឱ្យរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក

19-06-2026 14:50

(ព្រះវិហារ)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក» ដែលប្រារព្ធធ្វើនៅបរិវេណ សាលាខេត្តព្រះវិហារ ក្រោមវត្តមានលោកស្រី ភុន កេសរ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូបទៀត។

លោកស្រី ភុន កេសរ បានថ្លែងថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន តាមរយៈការកាត់បន្ថយ និងបញ្ឈប់ការបោះចោលកាកសំណល់ប្លាស្ទិកដោយគ្មានសណ្តាប់ធ្នាប់ ដើម្បីរួមចំណែកកសាងដងផ្លូវជាតិឱ្យមានភាពបៃតង ស្អាត និងគ្មានការបំពុល ព្រមទាំងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាខេត្តព្រះវិហារ។

លោកស្រី ភុន កេសរ បានថ្លែងបញ្ជាក់ទៀតថា ការសម្អាតបរិស្ថាន និងការកាត់បន្ថយសំណល់ប្លាស្ទិក មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ និងបោះចោលសំណល់ ដើម្បីរួមគ្នាកសាងបរិស្ថានស្អាត និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

លោកស្រីអនុរដ្ឋលេខាធិការ ក៏បានថ្លែងបញ្ជាក់ទៀតថា «ការសម្អាតបរិស្ថាន មិនមែនជាតួនាទីរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែវាជាកាតព្វកិច្ច និងជាក្តីស្រឡាញ់របស់យើងទាំងអស់គ្នា ដើម្បីអនាគតមាតុភូមិដ៏ស្រស់បំព្រង»

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ការថែរក្សាអនាម័យបរិស្ថាន និងការកាត់បន្ថយសំណល់ប្លាស្ទិក គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពខេត្ត និងទាក់ទាញវិស័យទេសចរណ៍។

អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពសម្អាតបរិស្ថាន និងបង្កើតទម្លាប់រស់នៅប្រកបដោយអនាម័យ ដើម្បីប្រែក្លាយខេត្តព្រះវិហារឱ្យក្លាយជាខេត្តស្អាត បៃតង និងមានភាពទាក់ទាញកាន់តែខ្លាំង។

លោក គីម រិទ្ធី បានថ្លែងគូសបញ្ជាក់ថា ការចាប់ផ្តើមពីទម្លាប់ល្អរបស់មនុស្សម្នាក់ៗ នឹងក្លាយជាកម្លាំងរួមដ៏ធំមួយក្នុងការសម្រេចគោលដៅ «កម្ពុជាស្អាត និងបៃតង» និងធានាបាននូវបរិស្ថានរស់នៅប្រកប ដោយគុណភាពសម្រាប់សង្គមទាំងមូល៕