* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការខេត្តកណ្ដាល ចុះបង្ហាប់ជង្ហុកធំៗឲ្យល្អស្អាត ក្រោយពលរដ្ឋក្រុងតាខ្មៅសំណូមពរ

19-06-2026 14:52

(កណ្ដាល)៖ ក្រុមការងារបច្ចេកទេសធ្វើផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានឆ្លៀតពេលពីការមមាញឹក និងស្ថាបនាលូដែលជាការងារស្នូលរបស់ក្រុមខ្លួន មកជួសជុលចាក់បំពេញជង្ហុក ដែលពលរដ្ឋស្នើសុំឲ្យជួយ។

ជង្ហុកធំៗដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងសិស្សសាលានោះ ស្ថិតនៅលើផ្លូវ២១A ទល់មុខវត្តព្រែកសំរោង។

មហាជនបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់មួយនេះ និងក៏ស្នើសុំឲ្យមើលទៅលើបច្ចេកទេសនេះ គ្រប់ទីតាំង គ្រប់ផ្លូវដែលក្រុមការងារ បានកាយផ្លូវដាក់លូផង ព្រោះរដូវភ្លៀងមកដល់បែបនេះ ជង្ហុកមួយចំនួនធំមានភាពជ្រៅៗ ដែលបង្កឲ្យពលរដ្ឋលំបាកធ្វើដំណើរ។

សូមជម្រាបថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានធ្វើការកែសម្រួលប្រព័ន្ធលូរំដោះទឹកឡើងវិញទូទាំងក្រុងតាខ្មៅ ដែលសកម្មភាពការងារនេះមានភាពសស្រាក់សស្រាំ ហើយក្រុមការងារបានធ្វើការលើរឿងនេះទាំងយប់ទាំងថ្ងៃ ខណៈដែលចន្លោះប្រហោងមានតិចតួច។

ពលរដ្ឋស្នើសុំដោយសារតែពួកគេធ្លាប់រងគ្រោះដួលម៉ូតូជាបន្តបន្ទាប់ មិនមានចេតនាក្នុងការស្ដីបន្ទោសបង្អាប់អ្វីឡើយ មានតែអរគុណចំពោះការយកចិត្តទុកដាក់ចំពោះការធ្វើប្រព័ន្ធលូនេះ ក៍ព្រោះតែកន្លងទៅ ឲ្យតែភ្លៀងខ្លាំងម្ដងៗ ក្រុងតាខ្មៅស្ទើរតែក្លាយជាទន្ល លិចលង់រាប់ម៉ោងទម្រាំស្រកទឹកអស់៕