* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក សុខ ពុទ្ធិវុធ៖ ​ការអនុវត្តថ្នាលអប់រំឌីជីថល នៅតាមវិទ្យាល័យ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យា សហគមន៍ទាំង១៨ ក្នុងខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន

19-06-2026 14:53

(តាកែវ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ការអនុវត្តថ្នាលអប់រំឌីជីថល EBC (E-Learning and Blended Learning Platform) នៅតាមវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ទាំង១៨ ក្នុងខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។

ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តថ្នាល EBC នៅតាមវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ​(CTC) ទាំង១៨ ក្នុងខេត្តតាកែវ ឆ្នាំសិក្សា ២០២៥-២០២៦​ និងទិសដៅការងារបន្ត» នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ និងអាជ្ញាធខេត្តតាកែវ​ និងនាយក នាយករង លោកគ្រូអ្នកគ្រូ វិទ្យាល័យទាំង៥៤ ក្នុងខេត្តតាកែវ។

លោក សុខ ពុទ្ធិវុធ បានលើកឡើងថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែលើកទឹកចិត្តជាប់ជាប្រចាំ ឱ្យធ្វើការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ថ្នាល EBC ឱ្យកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាល ការណែនាំជាក់ស្តែង និងការគាំទ្របច្ចេកទេសជាបន្តបន្ទាប់ ដោយបង្ហាញឱ្យឃើញនូវការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល ដូចជាប្រព័ន្ធ LMS ក្នុងការបង្រៀន និងរៀន និងក្លាយជាកត្តាសំខាន់ ក្នុងការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់កម្ពុជា។

លោក សុខ ពុទ្ធិវិធ បានលើកឡើងបន្តថា ជាក់ស្ដែងការអនុវត្តថ្នាលអប់រំឌីជីថល នៅតាមវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ទាំង១៨ ក្នុងខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន លទ្ធផលគួរជាទីកត់សម្គាល់ វាបានបង្ហាញឱ្យឃើញពីដំណើរការនៃការរីកចម្រើនលើផ្នែកអប់រំឌីជីថលនៅកម្ពុជា ពោលគឺបរិវត្តន៍ឌីជីថលវិស័យអប់រំ ដើម្បីផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន និងរៀន ប្រកបដោយគុណវឌ្ឍិ និងបរិយាបន្ន ដោយមានការចូលរួមចំណែកពីក្រសួងជំនាញរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ដែលបាននិងកំពុងគាំទ្រដល់ដំណើរការប្រតិបត្តិការ កម្មវិធីនានាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

បើតាមលោក សុខ ពុទ្ធិវុធ, លទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សា​ ២០២៥-២០២៦ គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការបន្តអភិវឌ្ឍវិស័យឌីជីថល និងការលើកកម្ពស់គុណភាពធនធានមនុស្សនៅក្នុងខេត្តតាកែវ ស្របតាមយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា៕