* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី អញ្ជើញប្រកាសចូលកាន់តំណែង លោកស្រី អ៊ាន ណារៀង ជាប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបង

19-06-2026 14:53

(បាត់ដំបង)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបង នាព្រឹកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនេះ លោក សុខ លូ ចូលរួមអបអរសាទរចំពោះលោកស្រី អ៊ាន ណារៀង ដែលទទួលបានការប្រកាសតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបង ​ជំនួសលោកស្រី ភោគ សុភ័ក្រ្ត ដែលបានចូលនិវត្តន៍។

ការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាការអនុវត្តស្របតាមបែបបទនីតិវិធីរដ្ឋបាល និងជាច្បាប់ ទម្លាប់ធម្មតារបស់មន្រ្តីរាជការក្នុងការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធដឹកនាំ។ ការផ្លាស់ប្តូរ ឬការតែងតាំងមុខតំណែងថ្មីនេះ ធ្វើឡើងក្នុងគោលបំណងធានានូវនិរន្តរភាពការងារ ព្រមទាំងជាការផ្ដល់ឱកាស ក្នុងការអនុវត្តមុខងារ សមត្ថភាព បង្កើនប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវខ្ពស់ជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃសង្គមជាតិ ស្របតាមគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

លោកសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកិច្ចការនារីខេត្តទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងរួមគ្នាពុះពារគ្រប់ឧបសគ្គ បំពេញភារកិច្ចស្នូលរហូតសម្រេចបាននូវស្នាដៃ និងលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ។ សមិទ្ធផលទាំងនោះ បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី កុមារ ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើង និងការអភិវឌ្ឍសមត្ថភាពស្ត្រីក្នុងខេត្តទាំងមូល។

ដើម្បីឲ្យការដឹកនាំ និងការអនុវត្តការងាររបស់មន្ទីរកិច្ចការនារីខេត្តបាត់ដំបង កាន់តែមានភាពរស់រវើកជោគជ័យ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងការវិវឌ្ឍសង្គម។

លោក សុខ លូ ផ្តាំផ្ញើដល់លោកស្រីប្រធានមន្ទីរថ្មី ក៏ដូចជាមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ លោកស្រីប្រធានមន្ទីរថ្មី ត្រូវដើរតួជាស្នូល និងជារូបភាពតំណាង នៃការប្រមូលផ្តុំកម្លាំង រក្សាសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ឱ្យ បានខ្ជាប់ខ្ជួន។ ត្រូវដឹកនាំដោយគោរពតាមគោលការណ៍ច្បាប់ លទ្ធិប្រជាធិបតេយ្យ ស្តាប់មតិយោបល់ជុំវិញខ្លួន មានតម្លាភាព និងជៀសវាងដាច់ខាតនូវបុគ្គលនិយម ឬការបែកបាក់ដែលប៉ះពាល់ដល់ដំណើរការការងាររដ្ឋបាល។ ត្រូវបន្តចាត់ចែងអនុវត្តការងារ និងផែនការសកម្មភាពនានា ដែលនៅសេសសល់ពីថ្នាក់ដឹកនាំមុនឲ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះត្រូវបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ បើកចំហ និងរលូនជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ដើម្បីរួមគ្នាជំរុញចរន្តការងារស្ត្រីឱ្យមានកម្លាំងខ្លាំងក្លាឡើង។

បន្ថែមពីនេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយជាតិ យុទ្ធសាស្ត្រនានាសំដៅលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាលើស្ត្រីនិងកុមារ។ ត្រូវសហការជាមួយ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) គ្រប់លំដាប់ថ្នាក់ ដើម្បីតាមដានជួយសង្គ្រោះ និងគាំទ្រផ្នែកច្បាប់ ក៏ដូចជាផ្នែកជីវភាពដល់ស្ត្រី និងកុមារ ដែលងាយរងគ្រោះ ឬរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។ ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទន់ និងជំនាញរឹងដល់ស្រ្តីនៅក្នុងមូលដ្ឋាន ជាពិសេសស្ត្រី នៅតាមតំបន់ជនបទដាច់ស្រយាល ដើម្បីជួយឱ្យពួកគាត់មានលទ្ធភាពបង្កើតមុខរបរផ្ទាល់ខ្លួន បង្កើនចំណូលគ្រួសារ និងមានភាពឯករាជ្យផ្នែកសេដ្ឋកិច្ច។ ជាងនេះទៅទៀត ត្រូវពង្រឹងសមត្ថភាពមន្រ្តីរាជការនៅក្នុងមន្ទីរខ្លួនឯង ឱ្យស្របទៅនឹងយុគសម័យបច្ចេកវិទ្យា និងសង្គមឌីជីថល។

ក្នុងនាមជាមន្ត្រីរាជការ បម្រើ ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវមានការរើសអើង បក្ខពួកនិយម ឬនិន្នាការនយោបាយឡើយ។ ត្រូវខិតខំដោះស្រាយរាល់កង្វល់ ឬសំណូមពររបស់បងប្អូនស្រ្តីនៅក្នុងខេត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងរហ័សទាន់ចិត្ត។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានណែនាំដល់មន្ទីរកិច្ចការនារីខេត្តបាត់ដំបង ត្រូវពង្រឹងសាមគ្គីភាព ដឹកនាំប្រកបដោយតម្លាភាព លើកកម្ពស់សមត្ថភាពឱ្យមានចំណេះដឹងខ្ពស់ និងបម្រើសេវាជូនសាធារណជនឱ្យបានល្អប្រសើរ៕