* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្នងការនគរបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យកម្លាំងនគរបាល ត្រូវខិតខំបង្រ្កាប Online Scams និងត្រូវត្រួតពិនិត្យរាល់ការស្នាក់នៅរបស់ជនបរទេស

19-06-2026 14:58

(មណ្ឌលគិរី)៖ ដោយអនុវត្តន៍តាមអនុសា​ស​ន៍​ណែនាំដ៏​ខ្ពង់ខ្ពស់ពីនាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែ មិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ ឯក ជា ចិត្រា ស្នងការនគ​របាលខេត្តមណ្ឌល​គិរី បានអញ្ជើញ​ជាអធិបតី បើក​កិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារប្រចាំខែមិថុនា ឆ្នាំ២០​២៦ និងលើកទិសដៅអនុវត្តការងារខែបន្តនាខែខាងមុខរបស់ស្នង​ការដ្ឋាននគរបាលខេត្តមណ្ឌល​គិរី។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្នង​ការរង លោក​នាយ នាយ​រងការិយាល័យ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេ​ភាគីទាំង​៣ និងលោក​នាយប៉ុស្តិ៍នគរ​បាល​រដ្ឋបាលទាំង​២១ ឃុំសង្កាត់។

-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ, លោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបផែនការ ឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាប្រចាំខែមិថុនា ឆ្នាំ​២០​២៦​ និងលើកទិស​ដៅអនុវត្តន៍ការងាបន្តនាខែខាងមុខ របស់ស្នង​ការដ្ឋាននគរបាលខេត្ត។

លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបូកសរុបបើកកិច្ចប្រជុំ និងបានដាក់ផែនការណ៍មួយចំនួនដូចខាងក្រោម៖

*ទី១៖ ឲ្យគ្រប់តាមបណ្តាស្នងការរងទទួលការងារតាមបណ្តាផែននិមួយៗ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀតទៅតាម បណ្តាការិយាល័យជំនាញនិមួយៗ។
*ទី២៖ ផែនការងារអន្តោរប្រវេសន៍ ត្រូវខិតខំបង្រ្កាបស្គេមអ៊នឡាញ (Online Scams) និងត្រូវត្រួតពិនិត្យរាល់ការស្នាក់ នៅរបស់ជនអន្តោរប្រវេសន៍ ដែលបានមកស្នាក់នៅតាមផ្ទះសំណាក់សណ្ឋាគារឬ មួយនៅតាមរីស៊តផ្សេៗ ក្នុងខេត្តមណ្ឌលគិរី។
*ទី៣៖ នៅតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំង៥ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន និងត្រូវខិតខំយកចិត្តទុកដាក់បង្ការនិងបង្រ្កាប បទល្មើសគ្រឿងញៀននិងល្បែងស៊ីសង គ្រប់ប្រភេទ ដោយអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ដិភាព។
*ទី៤៖ ត្រូវខិតខំជំរុញកាផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុឲ្យមកធ្វើអត្តសញ្ញាណបណ្ណ ប្រើប្រាសអោយបានគ្រប់ៗគ្នាទាំងអស់នេះគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ៕