* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តស្ទឹងត្រែង អំពាវនាវពលរដ្ឋផ្លាស់ប្តូរទម្លាប់ កុំទុកដីទំនេរចោល ត្រូវបង្កើនការដាំដុះ លើកកម្ពស់ជីវភាពរស់នៅ

19-06-2026 15:03

(ស្ទឹងត្រែង)៖ ថ្មីៗនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រារព្ធទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ គុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២៦ នៃUNCCD. ក្រោមប្រធានបទ «ការឲ្យតម្លៃ ការទទួលស្គាល់ ដើម្បីស្តារគុណភាពដីឡើងវិញ» ពិធីដ៏មានអត្ថន័យនេះ គឺមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកស្រី ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា នៅពេលយើងការពារធនធានធម្មជាតិ នោះធម្មជាតិ នឹងជួយយើងមកវិញ នៅជីវិតដ៏ស្រស់បំព្រង តែផ្ទុយទៅវិញ ចំពោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះរញ្ជួយដី គឺកើតឡើងដោយសារមនុស្សមួយចំនួនបានបំផ្លាញធម្មជាតិ។

ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបន្តរួបរួមគ្នាអភិរក្សធនធានធម្មជាតិ ជាមួយការប្រើប្រាស់ដីឲ្យអស់ពីលទ្ធភាព នៃការដាំដុះ ដំណាំឈើហូបផ្លែ រឺការដាំដើមឈើចម្រុះ មិនត្រឹមតែជួយការពារជីវចម្រុះប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលបន្ថែម និងលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងផងដែរ។ លោក សរ សុពុត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យផ្លាស់ប្តូរទម្លាប់ ដោយកុំទុកដីទំនេរចោល ហើយត្រូវចូលរួមប្រើប្រាស់ដីទាំងនោះ ឲ្យអស់សក្តានុពល ដើម្បីប្រែក្លាយទីតាំងទាំងនោះ ជាសហគមន៍បៃតង។

លោកស្រី ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ បានគូសបញ្ជាក់ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​គុណភាព​ដី ​និង​គ្រោះ​រាំង​ស្ងួត មិនមែន​ជា​កាតព្វកិច្ច​របស់​បុគ្គលណា​ម្នាក់​ឡើយ ប៉ុន្តែ​វា​ទាមទារឲ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ការ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃឈើ និង​ការ​បង្កើន​ការ​ដាំ​ដុះ​ឡើង​វិញ ដើម្បី​ធានា​ថា​ដី​នៅ​តែ​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់សេដ្ឋកិច្ច​កសិកម្ម​របស់​ខេត្តស្ទឹងត្រែង ឲ្យ​មាន​ភាពរឹង​មាំ​ និង​និរន្តរភាព​តទៅ​អនាគត​។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ បានលើកឡើងថា ទិវា​ពិភពលោក​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ តាំងពី​ឆ្នាំ​១៩៩៤​ ដែល​មាន​ប្រទេស ជាស​មាជិ​ក​ចំនួន១៩៥ ចូលរួម​ប្ដេជ្ញា​ចិត្ត​សម្រេចឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព បង្ការ ​រហោស្ថាន​កម្ម និង​ការ​ធ្លាក់​ចុះ​គុណភាព​ដី​។ វិស័យ​កសិកម្ម ​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់ខេត្តស្ទឹងត្រែង ដែល​ស្រូប​យកកម្លាំង​ពលកម្ម​ប្រជាពលរដ្ឋ​រហូត​ដល់៨៣%​។

លោកប្រធានមន្ទីរ បានបន្តថា ផ្អែក​លើ​របាយការណ៍​វឌ្ឍនភាព​ទិន្នផល​ឆ្នាំ​២០២៥ ការ​បង្កបង្កើន​ផល​ស្រូវ​សម្រេច​បាន ២៨,៩២០ហិ​កតា លើស​ផែនការ ២,៥៩% ធានា​បាន​នូវ​សន្តិសុខស្បៀងលើស តម្រូវការ​ជាង១៣,០០០តោន ព្រមទាំង​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម ដូច​ជា ដំឡូង​មី ស្វាយចន្ទី កៅស៊ូ សរុប​ជាង ១១ ម៉ឺន​ហិ​កតា សម្រាប់​បម្រើ​ការ​នាំ​ចេញ​។ ក្នុង​ស្ថានភាព​បច្ចុប្បន្ន គិត​ត្រឹម​ខែឧសភា ឆ្នាំ២០២៦ ការងារ​ដាំ​ដុះ​ស្រូវ​វស្សា​សម្រេច​បាន ២៣,៣៣% នៃ​ផែនការ​សរុប២៩,៨៥០ហិ​កតា រួម​ជាមួយ​ដំណាំ​ឧស្សាហកម្ម​ជាង៦០,០០០​ហិ​កតា​ទៀត​៕