* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី១២» ឆ្នាំ២០២៦ នៅខេត្តសៀមរាប

19-06-2026 15:29

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី១២» ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានចូលរួមលើកកម្ពស់សុខភាពផ្លូវកាយផង, ផ្លូវចិត្តផង និងក៏បានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា»។

លោកបានបន្តថា អ្វីដែលពិសេសសម្រាប់ព្រឹត្តិការណ៍នេះ គឺត្រូវបានរៀបចំបាននៅក្នុងអំឡុងពេលដែលក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា នៅពេលដែលកម្ពុជា បញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

លោកបន្តថា នាពេលកន្លងមក ក្រសួងទេសចរណ៍ និងភាគីឥណ្ឌា បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាជាច្រើន ទាំងនៅក្នុងប្រទេសឥណ្ឌា និងនៅកម្ពុជា។ ជាពិសេសក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ក៏បានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សា (FAM TRIP) បុគ្គលល្បីៗ, Influencers របស់ឥណ្ឌា មកកម្ពុជា បានជាច្រើនក្រុម នាពេលកន្លងមក ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា។

លោករដ្ឋមន្ត្រី ហួត ហាក់ បន្ថែមថា ការរៀបចំឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ការរៀបចំព្រឹត្តិការណ៍ជាច្រើនរួមគ្នាកន្លងមក និងទៅអនាគត និងការផ្សព្វផ្សាយរួមគ្នានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង និង ការតភ្ជាប់វិស័យទេសចរណ៍ ក៏ដូចជាទំនាក់ទំនង និងបេះដូងរវាងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចបាននូវការកសាងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយនាពេលអនាគត។

លោក វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង បានលើកឡើងថា យោគៈ មានប្រភពដើមមកពីប្រទេសឥណ្ឌាបុរាណ។ ឆ្លងកាត់ជាច្រើនសតវត្សរ៍មកនេះ យោគៈបានរីកសាយភាយលើដែនសង្គម និងភូមិសាស្ត្រ ហើយនៅពេលបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋនៅគ្រប់ទ្វីបទាំងអស់ ទទួលយក និងអនុវត្តជាវិថីដ៏គួរឱ្យទុកចិត្តមួយ ឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ និងសកម្មភាពរស់រវើក។

លោកបានបន្តថា ដោយសារតែការទទួលស្គាល់នូវតម្លៃទាំងនេះហើយ ទើបវិស័យយោគៈ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីបណ្ដាប្រទេសចំនួន ១៧៧ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចអនុម័តយកថ្ងៃទី២១ ខែមិថុនា ធ្វើជាទិវាយោគៈអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០១៤។ កម្ពុជាបានរៀបចំប្រារព្ធទិវាយោគៈអន្តរជាតិនេះ ចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ។ ការប្រារព្ធទិវានេះ បានរួមចំណែកយ៉ាងមានអត្ថន័យដល់ការកើនឡើងនៃចំនួនអ្នកគាំទ្រ និងអ្នកហាត់យោគៈនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។

លោក វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង បញ្ជាក់ថា ក្រៅពីព្រឹត្តិការណ៍នាថ្ងៃនេះ ស្ថានទូតឥណ្ឌាក៍បានចាប់ដៃគូស ហការជាមួយស្ថាប័នរដ្ឋ និងអង្កការមិនមែនរដ្ឋាភិបាលនានា រួមមាន៖ ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី ព្រមទាំងគ្រឹះស្ថានអប់រំជាច្រើន ដូចជា៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមិត្តភាពកម្ពុជា-ឥណ្ឌាជាដើម។

លោក ង៉ូវ សេងកក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការលើកកម្ពស់ការយល់ដឹងអំពីសុខភាព សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីនៃការរួបរួម សន្តិភាព និងភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាគុណតម្លៃសកលរបស់យោគៈ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយដ៏ប្រសើរបំផុតក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងទេសចរណ៍សុខុមាលភាពរបស់កម្ពុជា ក៏ដូចជាការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ឱ្យកាន់តែរឹងមាំថែមទៀត៕