* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈកម្មការអន្តរក្រសួង ចុះពិនិត្យ ប្រគល់-ទទួល ការងារស្ថាបនាលូអ៊ុយជាង ២,០០០ម៉ែត្រក្នុងក្រុងព្រះវិហារ, លោក សំ លាងទ្រី អំពាវនាវពលរដ្ឋរួមគ្នាថែរក្សា និងបញ្ឈប់ការលក់ដូររំលោភចិញ្ចើមផ្លូវ

19-06-2026 16:32

(ព្រះវិហារ)៖ គណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ និងមន្ត្រីបច្ចេកទេស នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះពិនិត្យមើល និងប្រគល់-ទទួលការងារស្ថាបនាប្រព័ន្ធលូអ៊ុយ (U-Drain) ប្រវែង ២,០១៥ម៉ែត្រ មុខកាត់ទំហំ ៥០០មីលីម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ការស្ថាបនាប្រព័ន្ធលូអ៊ុយ (U-Drain) ប្រវែង២,០១៥ម៉ែត្រ មុខកាត់ទំហំ៥០០មីលីម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលគណៈកម្មការអន្តរក្រសួងចុះពិនិត្យនាពេលនេះ គឺអនុវត្តផ្ទាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ស្របទៅតាមស្តង់ដារបច្ចេកទេស និងមានគុណភាព ដែលគណៈកម្មការត្រួតពិនិត្យអន្តរក្រសួង បានឯកភាពទទួលយកលទ្ធផល នៃអនុវត្តការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយយល់ឃើញថាលទ្ធផលនេះ ត្រឹមត្រូវតាមការកំណត់ក្នុងបទដ្ឋានបច្ចេកទេស។

ក្រោយពេលពិធីប្រគល់-ទទួលសមិទ្ធផលថ្មីនេះរួច គេសង្កេតឃើញសកម្មភាពលក់ដូររំលោភលើដីចំណីផ្លូវ និងចិញ្ចើមផ្លូវលើប្រព័ន្ធលូអ៊ុយ បានចាប់ផ្តើមកើតមានឡើងជាបណ្តើរៗ ដែលអាចបង្កផលប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង សុវត្ថិភាពចរាចរណ៍ បរិស្ថាន និងអនាម័យរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយសកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋនៅលើប្រព័ន្ធលូដីចំណីផ្លូវនេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅ និងប្រកបអាជីវកម្មតាមដងផ្លូវនេះ សូមចូលរួមគោរពច្បាប់ និងរួមគ្នាថែរក្សាសមិទ្ធផលដែលបានសាងសង់ឡើងឱ្យបានគង់វង្ស ដើម្បីធានាបាននូវការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង ព្រមទាំងរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ។

លោក សំ លាងទ្រី ក៏បានសំណូមពរដល់អាជ្ញាធរក្រុងព្រះវិហារ អាជ្ញាធរសង្កាត់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមបន្តចុះអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីពង្រឹងការគោរពសណ្តាប់ធ្នាប់សាធារណៈ និងរក្សាបាននូវភាពរៀបរយ ស្អាត និងមានសុវត្ថិភាពក្នុងទីប្រជុំជន។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសមិទ្ធផលសាធារណៈ និងរួមចំណែកកសាងក្រុងព្រះវិហារឱ្យកាន់តែមានសោភ័ណភាព សណ្តាប់ធ្នាប់ និងបរិស្ថានរស់នៅល្អប្រសើរឡើង៕