* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ នាពេលកន្លងមក

19-06-2026 16:42

(ភ្នំពេញ)៖ ក្នុងជំនួបនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងលោក Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការ​សហ​ប្រតិ​បត្តិការ​សៀងហៃ (SCO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគដ៏ល្អប្រសើរនាពេលកន្លង​មក។

ជំនួបដែលធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកអគ្គលេខាធិការនៃអង្គការ SCO បានសម្តែងការពេញចិត្ត​ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងអង្គការ SCO​ និងកម្ពុជា លើវិស័យជាច្រើន​នាពេលកន្លងមក។ លោកក៏បានរំឭកអំពីការបញ្ជូនក្រុមអ្នកសង្កេត​ការណ៍បោះឆ្នោត SCO មកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ​២០២៣។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ​ប្រសើរ​រវាងកម្ពុជា និងអង្គការ SCO នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះអង្គការ SCO ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត​ ចូលរួមយ៉ាងសកម្មក្នុង​ការ​សង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោត SCO ពិតជា​មានសារៈសំខាន់ណាស់ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវ, យុត្តិធម៌, តម្លាភាព និងភាពរស់រវើកនៃ​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ, សម្តេចធិបតីជឿជាក់ថា​ អង្គការ SCO នឹងបន្ត​បញ្ជូន​ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​ មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា​ សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រក្នុងឆ្នាំ២០២៨ខាងមុខ។

សម្តេចមហាបវរធិបតី និងលោកអគ្គលេខាធិការ ក៏បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍, លោកអគ្គលេខាធិការ បានជម្រាបជូនសម្តេចធិបតីថា អង្គការ SCO នឹងរៀបចំព្រឹត្តិការណ៍​ទេស​ចរណ៍មួយ នៅខេត្តហៃណាន ប្រទេសចិន នាពេលខាងមុខ ហើយអង្គការ SCO នឹងអញ្ជើញ​កម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ កម្ពុជានឹងអាចបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់​គណៈប្រតិភូជាន់ខ្ពស់តំណាងរដ្ឋាភិបាល, វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើន ដែល​អញ្ជើញ​មកពីបណ្តាប្រទេសនានា។

ក្នុងវិស័យសន្តិសុខ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា វិស័យនេះមានសារៈសំខាន់ខ្លាំង ដែល​ទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងន័យនេះ អង្គការ SCO បានស្វែង​យល់​ច្បាស់ពីតម្រូវការចាំបាច់ទាំងនេះ ហើយអង្គការ SCO ក៏មានក្រុមការងារ​ជំនាញលើការ​ងារ​សន្តិ​សុខ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា (Cyber​cri​m​e) ផងដែរ។ អាស្រ័យហេតុនេះ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទ​ពិសោធទៅវិញទៅមក នឹងអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះឱ្យកាន់តែមានប្រសិទ្ធភាព និងរឹង​មាំបន្ថែមទៀត៕