* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

19-06-2026 19:05

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេច​ដក​ហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្ម​ភាព​​ស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីល​ធម៌​វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

ចំណាត់ការរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្ម​ភាព​​ស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើ​នៅ​លើផ្លូវ​ជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា នៅ​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូត​អាជ្ញា​បណ្ណ​អាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ ក៏បានជូន​ដំណឹងពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានពីអ្នកសារព័ត៌មាន៣រូបទៀត ដែលបានធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌​មាន​នេះ។ អ្នកសារព័ត៌មានទាំង៣រូបនោះរួមមាន៖

១៖ ឈ្មោះ ប៊ុត ពុទ្ធី ជាចាងហ្វាងអង្គភាពគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»
២៖ ឈ្មោះ យ៉ាន ឃួនមុន្នី ជានិពន្ធនាយកអង្គភាពគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»
៣៖ លោក វឿ ពុទ្ធី និពន្ធនាយកអង្គភាពកាសែតស្រឡាញ់ជាតិ។

ចំណាត់ការដ៏លឿនរហ័សរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីជំហរដ៏ម៉ឹងម៉ាត់ក្នុងការរក្សាសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា និងបោសសំអាតរាល់អ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បានចែងច្បាស់ក្រុមអ្នកសារព័ត៌មានគ្មានសមត្ថកិច្ចទៅស្ទាក់ឃាត់រថយន្តលើដងផ្លូវសាធារណៈបែបនេះនោះឡើយ។

ទង្វើរបស់អ្នកសារព័ត៌មាននេះ មិនត្រឹមផ្ទុយនឹងច្បាប់ ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះ តែក៏ជាការប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថែមទៀតផង។ ពួកគេអាចនឹងមានចំណាត់ការផ្លូវច្បាប់ បើមានពាក្យបណ្តឹងពីម្ចាស់រថយន្តឈ្នួល៕