* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យូហ្គាដើម្បីអាយុយឺនយូរ៖ អបអរសាទរទិវាយូហ្គាអន្តរជាតិ ឆ្នាំ២០២៦

19-06-2026 19:25

(ភ្នំពេញ)៖ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានចេញអត្ថបទមួយ មានចំណងជើងថា «យូហ្គាដើម្បីអាយុយឺនយូរ៖ អបអរសាទរទិវាយូហ្គាអន្តរជាតិ ឆ្នាំ២០២៦»។

ខ្លឹមសារមានដូចខាងក្រោមនេះ៖

ប្រទេសកម្ពុជានឹងប្រារព្ធទិវាយូហ្គាអន្តរជាតិលើកទី១២ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យូហ្គាដើម្បីអាយុយឺនយូរ»។ ថ្ងៃពិសេសនេះមិនត្រឹមតែជាការហាត់ប្រាណរួមគ្នាប៉ុណ្ណោះទេ តែវាក៏ថ្ងៃអបអរសាទរ ការរស់នៅប្រកបដោយសុខភាពល្អ ការផ្លាស់ប្តូរវប្បធម៌ និងបង្កើនមិត្តភាពរវាងអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋានផ្សេងៗគ្នា។

ប្រធានបទ «យូហ្គាដើម្បីអាយុយឺនយូរ» រំលឹកយើងអំពីសារៈសំខាន់នៃការថែរក្សាសុខភាព ប្រកបដោយតុល្យភាពរវាង រាងកាយ ផ្លូវចិត្ត និងស្មារតី របស់យើង នៅគ្រប់ដំណាក់កាលនៃជីវិត។ នៅជុំវិញពិភពលោក មនុស្សកាន់តែច្រើនឡើងៗកំពុងទទួលស្គាល់ថា យូហ្គាអាចធ្វើអោយ សុខភាពទូទៅ និងគុណភាពជីវិតមានភាពប្រសើរឡើង។

យូហ្គាមានដើមកំណើតនៅប្រទេសឥណ្ឌា តាំងពីសម័យកាលបុរាណមកម្ល៉េះ។ វាជាការហាត់ប្រាណមួយ ពង្រឹង រាងកាយ និងចិត្ត រួមគ្នា និងផ្សារភា្ជប់ ភាពសុខដុមនៃជិវិត ជាមួយ ធម្មជាតិ។ ជាច្រើនសតវត្សមកហើយ យូហ្គាបានរីករាលដាលពាសពេញពិភពលោក ហើយឥឡូវនេះត្រូវបានហាត់ ដោយមនុស្សរាប់លាននាក់ ព្រោះវាជាមាគ៌ាឆ្ពោះទៅរកការរស់នៅប្រកប ដោយសុខភាពល្អ និងរឹងមាំ។ ដោយសារការទទួលស្គាល់អត្ថប្រយោជន៍របស់ការហាត់យោហ្គានេះហើយ ទើបប្រទេសចំនួន ១៧៧ បានគាំទ្រការអនុម័តថ្ងៃទី ២១ ខែមិថុនា ជាទិវាយូហ្គាអន្តរជាតិនៅអង្គការសហប្រជាជាតិក្នុងខែធ្នូ ឆ្នាំ២០១៤។


យូហ្គានៅតែជាលំហាត់ប្រាណសាកសម រហូតមកដល់សព្វថ្ងៃនេះ។ ការហាត់យោហ្គាជា ប្រចាំអាចធ្វើឲ្យប្រសើរឡើងនូវភាពបត់បែន ឥរិយាបថ តុល្យភាព និងកម្លាំង។ លំហាត់ដកដង្ហើម និងសមាធិជួយកាត់បន្ថយភាពតានតឹង ធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍ និងលើកកម្ពស់សុខុមាលភាពអារម្មណ៍។

យូហ្គាផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់វ័យ។ អ្នកហាត់អាចធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍ និងវិន័យរបស់ពួកគេ។ អ្នកធ្វើការអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធបានកាន់តែប្រសើរ។ មនុស្សចាស់អាចរក្សារាងកាយបត់បែនល្អ និងមានតុល្យភាព។ ក្នុងន័យជាសហគមន៏ អ្នកហាត់យូហ្គាមានអារម្មណ៍ស្ងប់ ធ្វើអោយសហគមន៏មានសន្តិភាព និងពង្រឹង ស្មារតីសហគមន៍ផងដែរ។

ប្រទេសកម្ពុជាបានប្រារព្ធទិវាយូហ្គាអន្តរជាតិជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ការប្រារព្ធពិធីទាំងនេះបានជួយបង្កើនការយល់ដឹង និងចំណាប់អារម្មណ៍លើយូហ្គាទូទាំងប្រទេស។ មុនការប្រារព្ធពិធីធំឆ្នាំនេះ ស្ថានទូតឥណ្ឌាបានសហការជាមួយក្រសួងរដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការផ្សេងៗទៀត ដើម្បីរៀបចំព្រឹត្តិការណ៍យូហ្គាតូចៗទូទាំងប្រទេសកម្ពុជា ក្នុងនោះក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី ជាមួយស្ថាប័នអប់រំដូចជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យពុទ្ធសាសនាសីហនុរាជា វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមិត្តភាពឥណ្ឌា-កម្ពុជា ជាដើម។ ហើយនៅថ្ងៃទី១៩ ខែមិថុនា យើងក៏បានរៀបចំព្រឹត្តិការណ៍មួយដ៏ធំដើម្បីអបអរសាទរទិវាយូហ្គាអន្តរជាតិលើកទី១២ នៅមុខឧទ្យានរាជវង្សឯករាជ្យ ក្នុងខេត្តសៀមរាប ហើយត្រូវបានអញ្ជើញជាអធិបតីដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

រប្រារព្ធទិវាយូហ្គាអន្តរជាតិថ្ងៃសំខាន់ នឹងប្រព្រឹត្តទៅនៅមាត់ទន្លេដ៏ស្រស់ស្អាតក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមិថុនា។ តាមរយៈការប្រារពទាំងនេះ យើងសង្ឃឹមថាវានឹងលើកទឹកចិត្តសាធារណជន អោយរស់នៅជាមូយទម្លាប់ល្អដើម្បីសុខភាព និងការមានតុល្យភាពក្នុងជិវិត និងជាផ្នែកមួយ នៃការ ពង្រឹងបន្ថែមទៀតនូវចំណងវប្បធម៌ និងប្រជាជនរវាងប្រទេសឥណ្ឌា និងកម្ពុជា។

យូហ្គាក៏មានសារៈសំខាន់ខាងវប្បធម៌យ៉ាងជ្រាលជ្រៅផងដែរ។ ទាំងប្រទេសឥណ្ឌា និងកម្ពុជាមានប្រពៃណីដែលឱ្យតម្លៃដល់ភាពស្ងប់សុខរវាងមនសុ្ស ធម្មជាតិ និងសង្គម។ គោលការណ៍នៃយូហ្គា - តុល្យភាពនៃរាងកាយ ចិត្ត និងបរិស្ថាន - ឆ្លុះបញ្ចាំងពីការគោរពរួមគ្នារបស់យើងចំពោះធម្មជាតិ ស្មារតី និងសហគមន៍។ ដូច្នេះវាសមស្របណាស់ដែលទិវាយូហ្គាអន្តរជាតិត្រូវបានប្រារព្ធឡើងដោយភាពរីករាយយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ដូចដែលខ្ញុំបានលើកឡើងនៅក្នុងអត្ថបទស្រដៀងគ្នានេះកាលពីឆ្នាំមុន ការហាត់យូហ្គាជាប្រចាំ និងអនុវត្តតាមក្បួនយូហ្គា ដែលបានលើកមកហាត់ ដើម្បីអបអរសាទរទិវាយូហ្គាអន្តរជាតិប្រចាំឆ្នាំ គឺជាក្បួនដ៏ល្អមួយដើម្បីសម្រេចបាននូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ https://www.youtube.com/watch?v=Av5ib_XRKT4&t=8s)។

ខ្ញុំក៏សូមលើកទឹកចិត្តអ្នកអានឱ្យមើល និងហាត់ជាមួយវីដេអូយូហ្គា 3D ដែលមានចលនារបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺលោក Shri Narendra Modi ដែលជាអ្នកហាត់យូហ្គាដ៏ឧស្សាហ៍ព្យាយាមម្នាក់។ (https://www.youtube.com/playlist?list=PLKrFtLRqyz6MWIswWKBazJOux333ZMyvX )។

អ្នកដែលចាប់អារម្មណ៍ក្នុងការធ្វើឱ្យយូហ្គាប្រចាំថ្ងៃ អាចអញ្ចើញមកហាត់ថ្នាក់យូហ្គាដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលយូហ្គា និងរបាំរបស់ស្ថានទូតឥណ្ឌា ដែលមានទីតាំងនៅលេខ ៤២ ផ្លូវ ២១៤ រាជធានីភ្នំពេញ។ ក្នុងឱកាសទិវាយូហ្គាអន្តរជាតិលើកទី១២ ខ្ញុំសូមជូនពរអ្នកអានទាំងអស់ឱ្យមានសុខភាពល្អ សុភមង្គល និងសុខុមាលភាព៕

*អ្នកនិពន្ធគឺជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា, ទស្សនៈដែលបានបង្ហាញគឺជាទស្សនៈផ្ទាល់ខ្លួន