* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោក គន់ រ័ត្នមុនី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់ដងទង់ និងពុទ្ធាភិសេកព្រះអង្គធំ មានតម្លៃប្រមាណ៥មុឺនដុល្លារ ក្នុងវត្តតេជសុវណ្ណភូមិ នៅទីរួមខេត្តត្បូងឃ្មុំ

19-06-2026 20:17

(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងឧត្តមភរិយាលោកស្រី ម៉េង វ៉ាន់ដានីន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី សាងសង់ដងទង់មួយគូរ និងពុទ្ធាភិសេកព្រះអង្គធំលើព្រះវិហារ ស្ថិតក្នុងវត្តតេជសុវណ្ណភូមិ នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ លោក ពាង ណារិទ្ធ អភិបាលរងខេត្តក្រចេះ លោកឧកញ៉ាអគ្គមហាឧបាសក នៅ គន់ និងលោកស្រី លោកអភិបាលស្រុកត្បូងឃ្មុំ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

សូមជម្រាបជូនថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី បានប្រគេននូវព្រះពុទ្ធបដិមាព្រះអង្គធំសាងអំពីស្ពាន់ មានតម្លៃ ១៧,៥០០ដុល្លា និងដងទង់១គូ មានតម្លៃ ៣២,០០០ដុល្លា ក្នុងវត្តតេជសុវណ្ណភូមិ ដើម្បីទុកជាទីសការៈបូជាដ៏ខ្ពង់ខ្ពស់ចំពោះព្រះសម្មាសម្ពុទ្ធ និងជួយលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យគង់វង្សតទៅមុខ។

នៅក្នុងឱកាសនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ បានបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងធ្វើកិច្ចក្រុងពាលីតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការសាងសង់ដងទង់មួយគូរទុកជាទីសក្ការៈ។

បន្ទាប់មក ក៏មានការរៀបចំពិធីពុទ្ធាភិសេកព្រះពុទ្ធបដិមា ព្រះអង្គធំកសាងអំពីស្ពាន់ ដែលតម្កល់នៅក្នុងព្រះវិហារ ដើម្បីបង្កើននូវសេចក្តីជ្រះថ្លា និងជាទីសក្ការៈបូជាដ៏ខ្ពង់ខ្ពស់សម្រាប់ពុទ្ធសាសនិកជនដែលមកធ្វើបុណ្យទាន។

ការអញ្ជើញចូលរួមថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងពិធីនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់លើវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ និងជួយលើកកម្ពស់សីលធម៌សង្គមឱ្យកាន់តែប្រសើរឡើងផងដែរ៕