* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធី៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស

19-06-2026 20:33

(ពោធិ៍សាត់)៖ សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់ និងក្លាយជាម្ចាស់គម្រោងដាំស្មៅយក្សគំរូ ដំបូងគេ ដែលមានប្រយោជន៍សំខាន់ មិនត្រឹមតែចូលរួមចំណែក ទប់ស្កាត់ការកាប់ព្រៃឈើ និងថែមទាំងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការជំរុញភាពបៃតងនៅកម្ពុជានេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋនគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើននាក់។

លោករដ្ឋមន្រ្តីបានថ្លែងថា ការដាំស្មៅយក្ស បង្កើតប្រភពចំណូលបន្ថែម ប្រើប្រាស់ជាប្រភពថាមពលជំនួសដ៏មានប្រសិទ្ធភាព ដែលជួយបញ្ឈប់ការចូល កាប់ឈើធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាអុស និងធ្យូង។ ជាមួយគ្នានេះ ការដាំស្មៅយក្ស ជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន បង្កើតប្រភពចំណូលបន្ថែម និងឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ការបង្កើនគម្របបៃតងនៅទូទាំងប្រទេសកម្ពុជា បន្ថែមពីលើ យុទ្ធនាការ «ពន្លកបៃតង» ដែលក្រសួងបរិស្ថាន បាននិងកំពុងចែកកូនឈើឱ្យសាធារណជនយកទៅដាំរាប់លានដើមជារៀងរាល់ឆ្នាំ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើ ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការអភិវឌ្ឍ នៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណូល ហើយក៏ជាការរួមចំណែកសំខាន់ដល់ការអភិរក្សព្រៃឈើផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បន្តពង្រឹងសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់និងប្រជាពលរដ្ឋ អនុវត្តច្បាប់តឹងរឹង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ត្រីជំនាញស្រាវជ្រាវរកមុខសញ្ញា និងព្រមានចាត់វិធានការច្បាប់ដ៏តឹងរ៉ឹងទៅតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ចំពោះបទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថានបន្តជំរុញការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងការគាំទ្រសម្ភារៈ ដល់មន្រ្តីឧទ្យានុរក្ស និងអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។

លើសពីនេះ ក្រសួងបរិស្ថាន កំពុងជំរុញ យុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើ ដល់ពលរដ្ឋដោយឥតគិតថ្លៃ ក្នុងការស្តារ និងពង្រីកគម្របបៃតងនៅកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងជំរុញការការលើកកម្ពស់ជីវភាពសហគមន៍ ជំរុញឱ្យសហគមន៍ចូលរួមការពារព្រៃឈើ ដើម្បីលើកកម្ពស់ធនធានកាបូន ដើម្បីទាញយកឥណទាន រួមចំណែកអភិវឌ្ឍណ័ជីវភាពសហគមន៍ និងជួយបង្កើតជម្រើសមុខរបរថ្មី ជំនួសការពឹងផ្អែកលើព្រៃឈើទាំងស្រុង ដោយការអភិវឌ្ឍគោលដៅលំហែបៃតង (Eco-Tourism) និងបន្តចែកពូជសត្វ និងដំណាំ និងពូជបន្លែចម្រុះ ព្រមទាំងបច្ចេកទេសចិញ្ចឹម ដើម្បីឱ្យពលរដ្ឋមានប្រភពចំណូល និងស្បៀងអាហារប្រចាំថ្ងៃនៅផ្ទះ និងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈគម្រោងដាំស្មៅយក្សផងដែរ។

ស្មៅយក្ស គឺជាប្រភេទស្មៅដុះលូតលាស់លឿន និងមានសភាពធំរឹង ដែលអាចយកមកធ្វើជាជីវអុស សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដុត ឬចម្អិនអាហារ ជំនួសការកាប់ឈើធម្មជាតិ និងឆ្លើយតបនឹងតម្រូវការសម្រាប់ថាមពលស្អាត របស់រោងចក្រ និងវិស័យឧស្សាហកម្មផ្សេងៗ៕