សូមពាក់ខ្សែក្រវាត់ជានិច្ច ពេលធ្វើដំណើរតាមរថយន្ត ! ស្លាប់៤នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែមិថុនាម្សិលមិញ

20-06-2026 06:38

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕