World Cup 2026៖ ប្រេស៊ីល ប៉ះហៃទី ម៉ោង ៧៖៣០នាទីព្រឹកថ្ងៃសៅរ៍នេះ ចាប់ផ្តើម!
20-06-2026 07:40
(បរទេស)៖ គូប្រកួតបញ្ចប់ជុំទី២ នៃពូល C នៅ World Cup 2026 រវាងសាំបាប្រេស៊ីល និងហៃទី ចាប់ផ្តើមហើយនាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា)។
ប្រេស៊ីល អតីតជើងឯក World Cup ៥សម័យកាលច្រើនជាងគេ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះនៅថ្ងៃបើកឆាករបស់ពួកគេ ក្រោយលេងស្មើ ១-១ ទល់នឹងម៉ារ៉ុក គ្រាដែលគូប្រជែងហៃទី បានចាញ់ស្កុតឡេន ១-០៕




