* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ

20-06-2026 09:13

(ព្រះវិហារ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។

ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងសម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីជំនាញឱ្យច្នៃប្រឌិតផលិតមាតិកាខ្លីៗដែលទាក់ទាញ អំពីសម្រស់ និងប្រវត្តិសាស្ត្រនៃបេតិកភណ្ឌខ្មែរដោយធ្វើការសម្ភាសន៍ឬសាកសួអ្នកជំនាញឱ្យពន្យល់បញ្ជក់ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនជាតិ និងអន្តរជាតិ តាមគ្រប់បណ្តាញផ្សព្វផ្សាយ។

លោកបានលើកឡើងថា ការផ្សព្វផ្សាយវប្បធម៌ជាតិបានយ៉ាងទូលំទូលាយ នឹងជួយជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ ទន្ទឹមនឹងនេះ ការចែករំលែកអត្ថបទ និងវីដេអូតាមបណ្តាញសង្គម ក៏ជាឱកាសមាសសម្រាប់យុវជនកម្ពុជាក្នុងការសិក្សាស្វែងយល់ និងរួមចំណែកអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យកាន់តែទូលាយ។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ឱ្យបង្កើនការផលិតមាតិកាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ អំពីប្រាសាទព្រះវិហារ និងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗឱ្យបានច្រើនបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ថា ដោយសារប្រាសាទនេះជាមរតកដូនតាខ្មែរ ហើយកម្ពុជាធ្លាប់ទទួលបានជោគជ័យតាមផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងការការពារអធិបតេយ្យភាពលើប្រាសាទនេះ ទោះបីជាមានភាគីជិតខាងនៅតែមានមហិច្ឆតាឈ្លានពានក្តី ការផលិតមាតិកាព័ត៌មាន និងឯកសារពាក់ព័ន្ធដើម្បីពង្រឹងការយល់ដឹងដល់សាធារណមតិ គឺជាកិច្ចការអាទិភាពដែលមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងផ្តល់តម្លៃខ្ពស់ក្នុងការអញ្ជើញមកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ។

លោកស្រីប្រធានមន្ទីរ បានចាត់ទុកថា កិច្ចប្រជុំតម្រង់ទិសនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយបង្កើនសមត្ថភាពដល់មន្ត្រីជំនាញ ដើម្បីឱ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការផលិតមាតិកាព័ត៌មានចំគោលដៅព័ត៌មាននិងសាធារណមតិឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន ក៏ដូចជាអ្នកទស្សនា ជាពិសេសគឺដើម្បីរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែទូលំទូលាយថែមទៀត៕