* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចពិជ័យសេនា ទៀ បាញ់ បកស្រាយន័យ «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ» (Video inside)

20-06-2026 11:12

(ត្បូងឃ្មុំ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយក៏ជាប្រតិបត្តិករមួយរូបនៃនយោបាយឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបកស្រាយន័យនៃពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ» ដោយអំពាវនាវឲ្យអានពាក្យស្លោកនេះឲ្យបានពេញលេញ ដើម្បីយល់ពីអត្ថន័យ និងគោលបំណងដែលចង់សំដៅ។

ការបកស្រាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) និងខួបលើកទី៤៨ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨-១២ ឧសភា ២០២៦)។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍យ៉ាងដូច្នេះថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ […] បានន័យថា យើងបានដឹងគុណ អ្នកស្ថាបនិក អ្នកចងក្រងរៀបរៀងឡើងនូវសន្តិភាព និងនយោបាយឈ្នះឈ្នះ ដែលយើងបានដឹងហើយថា គ្មានអ្នកណានោះទេ ក្រៅពីសម្ដេចតេជោនេះឯង»

បើតាមប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់, ពាក្យស្លោក «អរគុណសន្តិភាព» និង «អរគុណនយោបាយឈ្នះឈ្នះ» គឺជាពាក្យដែលប្រជាពលរដ្ឋបានយល់ច្បាស់រួចមកហើយ។ ចំណែកឯឃ្លា «ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក» មានន័យសំដៅលើបុគ្គលដែលបានផ្តួចផ្តើម បង្កើត និងដឹកនាំការអនុវត្តនយោបាយឈ្នះឈ្នះ រហូតនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា តាមន័យនៃពាក្យស្លោកនេះ «ស្ថាបនិក មគ្គុទ្ទេសក៍ឯក» គឺសំដៅលើសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកបង្កើត និងរៀបចំនយោបាយឈ្នះឈ្នះ ដោយមិនចាំបាច់លើកឈ្មោះដោយផ្ទាល់នោះទេ ព្រោះឃ្លានេះបានបញ្ជាក់ន័យរួចជាស្រេច។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ឃ្លា «និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ» ក៏មានសារៈសំខាន់ដូចគ្នា ដោយសំដៅដល់អ្នកដែលបានចូលរួមអនុវត្តនយោបាយនេះឲ្យទទួលបានជោគជ័យ។

ជាមួយនឹងការបកស្រាយនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវឲ្យថ្នាក់ដឹកនាំ មន្ត្រី និងប្រជាពលរដ្ឋ អានពាក្យស្លោកខាងលើឲ្យបានពេញលេញ ដើម្បីឆ្លុះបញ្ចាំងនូវអត្ថន័យទាំងមូល និងការរំលឹកដល់ទាំង «ស្ថាបនិក មគ្គុទ្ទេសក៍ឯក» និង «ប្រតិបត្តិករ» នៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញសម្រាប់កម្ពុជា៕