* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ដ្រីសុខាភិបាល៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

20-06-2026 11:42

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Conseil de Liaison de l’Institut Pasteur du Cambodge) បានគូសបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC) នៅកម្ពុជា ស្របតាមទិសដៅអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរៀបចំឡើងនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃសមិទ្ធិផលការងារឆ្នាំ២០២៥ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងវិស័យស្រាវជ្រាវ សុខភាពសាធារណៈ និងការបណ្តុះបណ្តាល ព្រមទាំងពិភាក្សាលើផែនការអភិវឌ្ឍន៍ និងទិសដៅការងារនាពេលអនាគត។

ក្នុងឆ្នាំ២០២៥ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបន្តបង្ហាញពីសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រសុខាភិបាល ដោយមានបុគ្គលិកជំនាញមកពី ១៧ សញ្ជាតិ និងបានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ៦៧ អត្ថបទ នៅក្នុងទិនានុប្បវត្តិអន្តរជាតិល្បីៗ ដែលបានចូលរួមដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រប៉ារីស និងក្រសួងសុខាភិបាល ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថាន បន្តផ្តោតលើអាទិភាពសំខាន់ៗចំនួន ៣ រួមមាន៖ ការអភិវឌ្ឍ និងនវានុវត្តន៍ ដែលជំរុញការច្នៃប្រឌិត និងការធ្វើទំនើបកម្មលើការងារបច្ចេកទេស។ ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្ទេរចំណេះដឹង គឺការពង្រឹងសមត្ថភាពធនធានមនុស្ស និងពង្រីកការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល និងការពង្រឹងការស្រាវជ្រាវ សំដៅលើការបន្តលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ឱ្យកាន់តែស៊ីជម្រៅ និងមានផលប៉ះពាល់ជាក់ស្តែង។

កិច្ចប្រជុំនេះផងដែរក៏មានការចូលរួមពីលោកស្រី Odette Tomescu-Hatto អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រប៉ារីស (ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ) លោកOlivier Richard ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថិភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោកស្រី Mariana Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ២៩រូប៕