* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការបំបែកបំបាក់មិត្តភាព កម្ពុជា-វៀតណាម គឺតែងតែបរាជ័យ (Video inside)

20-06-2026 11:53

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា ការបំបែកបំបាក់មិត្តភាព កម្ពុជា-វៀតណាម គឺតែងតែបរាជ័យ ហើយអ្នកដែលតែងតែបំបែកបំបាក់មិត្តភាពកម្ពុជា-វៀតណាមនោះ មិនបានរស់នៅក្នុងប្រទេសកម្ពុជាឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងខួបអនុស្សាវរីយ៍លើកទី ៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៦)។

សម្តេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបំបែកបំបាក់រវាងកម្ពុជា-វៀតណាម គឺគ្មានអ្នកណាមកធ្វើឲ្យបែកបាក់បានទេ អ្នកទាំងនោះសុទ្ធសឹងតែស្ថិត ក្នុងការបរាជ័យទាំងអស់ជាបន្ដបន្ទាប់»

សម្តេច ទៀ បាញ់ បានលើកឡើងថា អ្នកដែលគ្មានដីនៅខ្មែរ ដែលនិយាយមិនដឹងកតញ្ញូ មិនដឹងគុណូបការៈរបស់អ្នកដឹកនាំ ដែលនាំប្រទេសជាតិមកដល់បច្ចុប្បន្ននេះ ដូច្នេះអ្នកទាំងនោះ មិនមានដីដើម្បីកប់ខ្មោចទេ សូមស្លាប់នៅដីគេចុះ ព្រោះបើមកវិញ ក៏មិនមែនស្រួលប៉ុន្មានដែរ។

បន្ថែមពីនោះទៀត សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា ប្រជាជនដែលរស់រានមានជីវិត គឺដឹងគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្ដវៀតណាម និងគុណូបការៈដ៏ធំធេងបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានពាលីកម្មគ្រប់បែបយ៉ាងទាំងអស់ សម្រាប់ប្រទេសជាតិ។

សូមជម្រាបថា ការប្រារព្ធទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ២០២៦នេះ ត្រូវបានរៀបចំយ៉ាងអឹកអធិក មានការអញ្ជើញទៅដាក់កម្រងផ្កាពីអាជ្ញាធរគ្រប់រាជធានី-ខេត្ត ភ្ញៀវអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីគ្រប់ក្រសួង ស្ថាប័ន និងមហាជនជាច្រើនរយនាក់។

ឱ្យតែដល់ថ្ងៃទី២០ ខែមិថុនា អ្នកប្រវត្តិសាស្រ្ត រួមទាំងប្រជាជនកម្ពុជាទូទៅ តែងនឹកឃើញទៅដល់ថ្ងៃ ដែលសមមិត្តដ៏ស្មោះស្ម័គ្រនឹងគ្នា៥រូប រួមមានសមមិត្ត ហ៊ុន សែន សមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត វ៉ា ប៉ោអ៊ាន និងសមមិត្ត ស៊ូ គីម ស្រ៊ាង (ហៅសាញ់) បានសម្រេចចិត្តធ្វើដំណើររួមគ្នាទាំងយប់ចេញពីតំបន់មួយ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅទិសខាងកើត ដើម្បីស្វែងរកជំនួយមករំដោះប្រជាជនកម្ពុជា ដែលរស់នៅក្រោមរបបយង់ឃ្នងខ្មែរក្រហម។

កាលនោះសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ បានធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត ដែលកំពុងកាន់អំណាច ហើយបាននិងកំពុងបន្តការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់។

រាត្រីកាលពី៤៩ឆ្នាំមុន ផ្តើមចេញពីទីតាំងកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ អតីតខេត្តកំពង់ចាមនេះហើយ ដែលបានជួយកែវាសនាអនាគតនៃប្រទេសកម្ពុជា ក្នុងការជួយជំរុញការផ្លាស់ប្តូរមុខមាត់របស់ប្រទេសជាតិកម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់៕