* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ជំហរជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ច្បាប់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី, បញ្ចៀសការប្រើប្រាស់កម្លាំងដែលបង្ហូរឈាមគ្មានទីបញ្ចប់ (Video inside)

20-06-2026 11:53

(ត្បូងឃ្មុំ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជំហរជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ច្បាប់ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី ព្រោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដណ្ដើមកាន់កាប់ និងទាមទារត្រឡប់មកវិញនោះ គឺមិនមានស្ថេរភាព ហើយនឹងគ្មានថ្ងៃបញ្ចប់នោះឡើយ។

ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) និងខួបលើកទី៤៨ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨-១២ ឧសភា ២០២៦) សម្ដេចពិជ័យសេនា ទៀ បាញ់ បានយល់ឃើញថា ប្រសិនបើ កម្ពុជាប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដណ្ដើមមកវិញ នោះប្រទេសថៃ ក៏នឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដូចគ្នា។

បើតាមការគូសបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់, មធ្យោបាយដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើស ដូចការពន្យល់ជាបន្ដបន្ទាប់របស់សម្ដេចតេជោ ហ៊ុន សែន គឺការប្រើប្រាស់ច្បាប់ និងការដោះស្រាយបញ្ហាទាំងអស់ដោយសន្ដិវិធី គឺជារឿងត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត និងការចំណាយធនធានច្រើនគ្រប់សព្វបែបយ៉ាង ក្នុងការប្រយុទ្ធគ្នាដោយកម្លាំងប្រដាប់អាវុធ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «គោលជំហររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ណាស់ តស៊ូដោយសន្ដិវិធី ផ្អែកលើច្បាប់អន្ដរជាតិ ជាមួយនឹងការប្រើប្រាស់កម្លាំងវាយ។ ឥលូវនេះក៏មានការបកស្រាយច្រើនមកហើយដែរ ពិសេសសម្ដេចតេជោ ហ៊ុន សែន បានបកស្រាយច្រើននៅគ្រប់វេទិកាដែលបានជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ដ្រីរាជការតាមបណ្ដាខេត្ត។ ការវាយដោយកម្លាំង ព្រោះមានផលប៉ះពាល់ច្រើនណាស់ទាំងការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត ការចំណាយធនធានគ្រប់សព្វបែបយ៉ាង។ អ្វីដែលសំខាន់តើការប្រើប្រាស់កម្លាំង មានភាពថិតថេរទេ បើយើងវាយ វាយយកបាន ហើយគេក៏វាយយកវិញ ដូច្នេះវាយទៅវាយមក គ្មានទីបញ្ចប់ឡើយ»។

ការបញ្ជាក់ជាថ្មីរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងបន្ទាប់ពីមានមតិមួយចំនួននៅតែបន្ដលើកឡើងថា ហេតុអ្វីបានជាកម្ពុជាបណ្ដោយឲ្យគេកាន់កាប់ទឹកដី ហើយកម្ពុជាមានទ័ព មានកម្លាំងប្រដាប់អាវុធធ្វើអ្វី ហេតុអ្វីមិនវាយបណ្ដេញគេចេញ? ខណៈរឿងនេះជារឿងដ៏មានសារៈសំខាន់ដែលយើងត្រូវតែយល់គ្នា ព្រោះថាការវាយដោយប្រើកម្លាំងប្រដាប់អាវុធ និងប្រើវិធីដោយសន្ដិវិធី គឺមានភាពខុសគ្នា។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការសោកស្តាយ ដែលថៃប្រើប្រាស់ផែនទីគូសវាសដោយឯកតោភាគី ហើយចោទប្រកាន់កម្ពុជាថា បានរំលោភដីរបស់គេ។ សម្តេចបានអំពាវនាវឲ្យកូនខ្មែរចងចាំ ដោយរឿងនេះមិនមែនជារឿងធម្មតានោះទេ។ អតីតប្រមុខការពារជាតិកម្ពុជារូបនេះ បានអះអាងថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាតស៊ូដោយសន្ដិវិធី ជំរុញឲ្យមានការពិភាក្សាដោះស្រាយ ផ្អែកតាមច្បាប់ ដោយយកច្បាប់មកបញ្ជាក់ឲ្យច្បាស់លាស់ គឺអាចថិតថេរយូរអង្វែងជានិច្ចនិរន្ដ៍តទៅមុខបាន៕