* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការរិះគន់ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានវៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់ (Video inside)

20-06-2026 11:57

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកថា ការរិះគន់ចំពោះ ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានរបស់វៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់។

បើតាមសម្តេចពិជ័យសេនា ទៀត បាញ់ អ្នកនិយាយខុសមួយទៅហើយ តែមានអ្នកមួយចំនួនទៅចែករំលែកបន្តទៀត។ សច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព ទោះបីជាមានការមួលបង្កាច់យ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចនោះឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៩ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានឃើញនូវអ្នកអគតិមួយចំនួនបានលើកឡើង ខុសឆ្ងាយណាស់ ជាពិសេសគឺការញុះញង់បំបែកបំបាក់សាមគ្គីភាពកម្ពុជានិងវៀតណាម គេចាត់ទុកថា ដំណើរសម្តេចតេជោ ទៅវៀតណាមនេះ គឺថា […] ទៅហើយគ្មានលទ្ធភាពអីមកទៀតទេ ដោយសារវៀតណាមបានរៀបចំហើយ ចូលឈ្លានពាន ចូលមកលើកបន្តុក (អ្នកដឹកនាំ) ចេះតែពួយទៅ។ តែយ៉ាងណាក៏ដោយនេះជាការញុះញង់»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា «អ្នកនិយាយវាម្យ៉ាងហើយ តែខ្ញុំឆ្ងល់មានអ្នកមួយចំនួនវាជឿនេះ វាខំផ្សាយទៅទៀត។ អ្នកមួយចំនួននិយាយពិបាកស្តាប់តែម្តង បានជាយើងអះអាងឲ្យបានច្បាស់ថា សច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព។ អ្នកឯងចង់មួលបង្កាច់បបែបណា ក៏មិនអាចទៅរួចដែរ»

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា សច្ចភាពប្រវត្តិសាស្ត្រ មនុស្សម្នាបានដឹងហើយរឿងនេះ ជាពិសេសចលនាសហភាពសហព័ន្ធយុវជនកម្ពុជា ជួយផ្សាយបានច្រើន។ អ្នកនិយាយមិនពិត បានបរាជ័យហើយ និងបើនិយាយមួយបែបទៀត អ្នកគ្មានដីនៅ ឬអ្នករស់នៅស្រុកគេ គិតតែនិយាយផ្តេសផ្តាស សូមស្លាប់នៅស្រុកគេចុះ ខណៈកម្ពុជាធ្វើបានកម្រិតនេះហើយ គេនៅតែប្រឆាំង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា គុណូបការៈរបស់កងទ័ពវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ រហូតរំដោះប្រទេសពីរបបខ្មែរក្រហម និងកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីគ្រប់យ៉ាង តែបែរជាអ្នកប្រឆាំងថា ការដឹកនាំសព្វថ្ងៃនេះប្រជាពលរដ្ឋចេះតែក្រទៅវិញ៕