* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្ដេចពិជ័យសេនា ទៀ បាញ់ ដាក់ចេញការណែនាំមួយចំនួន ដើម្បីបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16 (Video inside)

20-06-2026 13:15

(ត្បូងឃ្មុំ)៖ ដើម្បីធានានិរន្តរភាពដំណើរការកសាងតំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជានេះ និងបន្តសម្រេចបានតាមចក្ខុវិស័យ ជាទិសដៅ ផែនការកម្មវិធីសកម្មភាពការងារ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញនូវការណែនាំមួយចំនួន ដល់ស្ថាប័នពាក់ព័ន្ធសំដៅបន្ដអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រមួយនេះ ឲ្យសាកសមជាមួយការតស៊ូ លះបង់របស់សម្ដេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តដើម្បីស្វែងរកការរំដោះជាតិ។

ការណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) និងខួបលើកទី៤៨ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨-១២ ឧសភា ២០២៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ នៅតំបន់ប្រវត្តិសាស្ដ្រយោធា កោះថ្ម X-16។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់, នៅឆ្នាំ២០២៧ ដែលត្រូវនឹងខួបលើកទី៥០នោះ ក្រុមការងារនឹងគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ដូចនេះក្រុមការងារត្រូវគិតគូររៀបចំកិច្ចការងារផ្សេងពាក់ព័ន្ធការរៀបចំពិធីនេះដូចតទៅ៖

* បន្ដសាងសងអគារទទួលភ្ញៀវ អគារស្នាក់នៅ បំពាក់គ្រឿងសង្ហារឹម សាងសង់ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានាឲ្យរួចរាល់ក្នុងឆ្នាំ២០២៧ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយនឹងការរៀបចំពិធីប្រារព្ធខួបលើកទី៥០នេះ

* បន្ដយកចិត្តទុកដាក់គ្រប់គ្រងថែទាំ រក្សាសណ្ដាប់ធ្នាប់ អនាម័យ និងទទួលភ្ញៀវគណៈប្រតិភនានា ធ្វើមគ្គទេសក៏ អំពីសច្ចភាពប្រវត្តិសាស្ដ្រដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងបន្ដអប់រំផ្សព្វផ្សាយខ្លឹមសារអត្ថន័យ នៅតំបន់ប្រវត្តិសាស្ដ្រនេះឲ្យបានទូលំទូលាយ

* សិក្សារៀបចំបំផុសចលនាប្រឡងប្រណាំងបង្កើតស្នាដៃ ក្នុងចំណោមសិស្ស និស្សិត ដើម្បីឆ្ពោះទៅអបអរខួបលើកទី៥០ ឆ្នាំ២០២៧

* អំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់បន្ដចូលរួមគាំទ្រជាថវិកា ឧបករណ៍ មធ្យោបាយ សម្ភារ តាមលទ្ធភាពដើម្បីជួយគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោ កោះថ្ម X-16៕

ម៉ោង៩៖៥៣៖៤៥ ដល់១០៖១២៖៤៧