* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីជាន់ខ្ពស់ក្រសួង​អប់រំ ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ មណ្ឌល​ប្រឡង​ត្រៀម សម្រាប់​ដំណើរការ​សំ​ណេ​រ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

20-06-2026 14:59

(រតនគិរី)៖ លោកបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី និងលោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះ​ពិនិត្យ​ស្ថានភាព​តាម​មណ្ឌល​ប្រឡង​ត្រៀម​ នៅខេត្តរតនគិរី រួមមាន៖ មណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ, វិទ្យាល័យហ៊ុនសែនភូមិថ្មី និងមណ្ឌលប្រឡង អនុវិទ្យាល័យ ប៊ូថង ទេសអន្លុង សម្រាប់​ដំណើរការ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ ដើម្បី​ឱ្យ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន។

ការ​ចុះ​ពិនិត្យ​មណ្ឌល​ប្រឡង​នេះ ក៏ដើម្បី​ធានា​បាន​ថា ​មណ្ឌល​ប្រឡង​មាន​បរិស្ថាន​ល្អ​អំណោយផល មិន​មានការ​បង្ក​សំឡេង​រំខាន មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ល្អ ផ្តល់​នូវ​សុខ​សុវត្ថិភាព​ក្នុង​ដំណើរការ​សំ​ណេ​រ។ មណ្ឌល​ប្រឡង​នីមួយ​ៗ​ត្រូវ​បំពេញ​បាន​នូវ​ស្តង់ដា​ដែល​បាន​កំណត់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ មណ្ឌល​ប្រឡង​នីមួយ​ៗ​ចាំបាច់​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​គ្រប់គ្រាន់​ដូច​ជា តុ កៅអី ក្កា​រខៀន ទ្វា បង្អួច មាន​បំពាក់​ឧបករណ៍​បំពង​សំឡេង អគ្គី​ស​នី បន្ទប់ទឹក បន្ទប់​សង្គ្រោះ​បឋម និង​បន្ទប់​ប្រឡង​សម្រាប់​បេក្ខជន​មាន​បញ្ហា​សុខភាព។បន្ទប់​ប្រឡង​ត្រូវ​មាន​ពន្លឺ​ចេញចូល មាន​ដំបូល​រឹង​មាំ​ជិត​ល្អ មិន​មាន​ផល​ប៉ះពាល់​ករណី​មាន​ភ្លៀង​ធ្លាក់​ជាដើម។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី មុនដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនសរុបចំនួន ២,០៣២នាក់ (ស្រី១,១០៩នាក់) ក្នុងនោះមាន បេក្ខជនចំណេះទូរទៅ១,៧៧៧នាក់​ (ស្រី១,០០៨នាក់), បេក្ខជនថ្នាក់បំពេញវិជ្ជា១៥៦នាក់ (ស្រី ៦៦នាក់), បេក្ខជនស្វែរីនចំណេះទូរទៅ៦៣ នាក់ (ស្រី២៧នាក់), បេក្ខជន ស្វៃរិនបំពេញវិជ្ជា៣៦នាក់ (ស្រី១២នាក់)។ (ស្ថិតិនេះគឺមិនទាន់បានដកបេក្ខភាពបេក្ខជន (រង់ចាំលទ្ធផលប្រឡងឆមាស២ និងមធ្យមភាគពិន្ទុប្រចាំឆ្នាំ)។

មណ្ឌលប្រឡង ត្រូវបានកំណត់ជា៣មណ្ឌល សរុប៨២ បន្ទប់ក្នុងនោះមណ្ឌលវិទ្យាសម្តេចឪ-សម្តេចម៉ែ ៤០បន្ទប់,មណ្ឌលវិទ្យាល័យហ៊ុន សែន ភូមិថ្មី មាន៣០បន្ទប់ និង មណ្ឌលអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង ១២បន្ទប់៕