* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រី​ជាន់ខ្ពស់ក្រសួងមហាផ្ទៃអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកឧក្រិដ្ឋជនឆបោកតាមអនឡាញ

20-06-2026 15:36

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលនាំឱ្យខាតបង់ប្រាក់កាស ខណៈក្នុងឆ្នាំមួយៗ នៅទូទាំងពិភពលោក រួមនឹងកម្ពុជា បានរងការខាតបង់ប្រាក់យ៉ាងច្រើនដោយការឆបោកតាមអនឡាញនេះ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលេឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅរោងភាពយន្ត Sabay Cinema សាលធំ (Hall Screen X) ក្នុងផ្សារទំនើបអ៊ីអនមានជ័យ។

លោករដ្ឋលេខាធិការមានប្រសាសន៍ថា ស្របពេលបច្ចេកវិទ្យារីកចម្រើនដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែវាក៏ផ្តល់នូវបញ្ហាប្រឈមផងដែរ គឺការកើតឡើងនូវការឆបោកតាមអនឡាញ ដែលជនឱកាសនិយម និងឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តិបទល្មើសនានា ជាច្រើនទម្រង់ ដើម្បីឆបោកប្រាក់។

លោកមានប្រសាសន៍ថា «ការប្រើប្រាស់បច្ចេកវិទ្យានេះឧក្រិដ្ឋជនភាគច្រើនគឺប្រើប្រាស់នូវថ្នាលអនឡាញ ធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ»

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕