* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សិស្សថ្នាក់ទី៨ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរត្បូង ខេត្តកំពង់ឆ្នាំង កើតជំងឺចម្លែកម្យ៉ាង អំពាវនាវថ្នាក់ដឹកនាំ និងសប្បុរសជនជួយ (Video inside)

20-06-2026 15:54

(កំពង់ឆ្នាំង)៖ ពលរដ្ឋមួយគ្រួសារមានជីវភាពក្រីក្រ ថែមទាំងមានសមាជិកក្នុងគ្រួសារចំនួន ៣នាក់មានពិការភាព និងចៅស្រីវ័យជំទង់ម្នាក់នៅក្នុងបន្ទុកដែរនោះ មានជំងឺម្យ៉ាងដែលធ្វើឱ្យនាងរស់នៅទាំងលំបាកលំបិន ស្ថិតក្នុងវ័យកំពុងសិក្សាទៀតផង។ ការរស់នៅរបស់គ្រួសារខាងលើនេះ ធ្វើឱ្យពលរដ្ឋដែលរស់នៅក្នុងភូមិផងរបងជាមួយមានការអាណិតអាសូរយ៉ាងក្រៃលែង និងតែងតែបានជួយឧបត្ថម្ភចំណីអាហារទៅតាមធនធាន ទាំងពលរដ្ឋអ្នករស់នៅជិតខាងក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ។

ក្រុមគ្រួសារខាងលើនេះ រស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយមើលឃើញពីស្ថានភាពលំបាកលំបិនក្នុងការរស់នៅរបស់ក្រុមគ្រួសារនេះ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក សំ សំណាង អាជ្ញាធរភូមិបាញ់ឆ្គោល បានស្នើសុំឲ្យអង្គភាពព័ត៌មាន Fresh News ជួយផ្សព្វផ្សាយ ក្រែងមានសប្បុរសជនជួយឧបត្ថម្ភទៅតាមលទ្ធភាព ពិសេសជួយព្យាបាលក្មួយស្រីម្នាក់ ដែលរស់នៅក្នុងបន្ទុកជាមួយលោកតា និងលោកយាយ ដែលពួកគាត់ទាំង២នាក់ ក៏មានវ័យកាន់តែចាស់ណាស់ទៅហើយ និងមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែ ដោយមិនមានលទ្ធភាពក្នុងការព្យាបាលចៅស្រីនោះឡើយ។

ជួបជាមួយក្រុមគ្រួសាររបស់លោកយាយ និងលោកតា ដែលមានកូនប្រុស ៣នាក់ រស់នៅក្នុងបន្ទុកមានពិការភាព និងចៅស្រីម្នាក់រស់នៅជាមួយមានជំងឺប្រចាំកាយពួកគាត់ទាំងពីរនាក់ បានឱ្យដឹងថា លោកតាមានឈ្មោះ ស៊ុំ ស៊ុន អាយុ ៧៧ឆ្នាំ ចំណែកលោកយាយមានឈ្មោះ ថោង គាំ អាយុ ៧៣ឆ្នាំ មានមុខរបរធ្វើស្រែ ពួកគាត់មានទីលំនៅក្នុងភូមិឃុំខាងលើ។

លោកតាបានរៀបរាប់ឲ្យដឹងថា លោកតាមានកូនប្រុស ៤នាក់ ក្នុងនោះកូនប្រុស ៣នាក់រស់នៅក្នុងបន្ទុកជាមួយគាត់ ចំណែកកូនប្រុសម្នាក់ទៀតទៅរស់នៅជាមួយប្រពន្ធតែបច្ចុប្បន្នក៏ពិការផងដែរ គឺពិការដោយគ្រោះថ្នាក់ចរាចរណ៍។ ចំណែកកូនប្រុស ៣នាក់ដែលរស់នៅជាមួយលោកតាសព្វថ្ងៃនេះ ២នាក់ពិការខ្វិនដៃជើងតាំងពីក្មេងៗ ដើរមិនរួចនោះទេ ខណៈកូនប្រុសម្នាក់ទៀតពិការថ្លង់ខ្លាំង និយាយស្តាប់មិនឮនោះឡើយតែអាចធ្វើការងារបាន។

លោកតាបានរៀបរាប់ឲ្យដឹងទៀតថា ដោយឡែកចៅស្រីម្នាក់ ដែលត្រូវជាកូនរបស់ជនពិការត្រចៀក (ថ្លង់) តាំងពីឪពុកម្ដាយលែងលះគ្នាមក គឺបានមករស់នៅជាមួយនឹងលោកតាតាំងពីនាងនៅតូច។ បច្ចុប្បន្ននាងមានអាយុ ១៧ ឆ្នាំហើយ រៀនថ្នាក់ទី៨ គឺរៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរត្បូង។

លោកតាបានឲ្យដឹងទៀតថា ចំណែកលោកយាយទើបតែវះកាត់តម្រងនោមមួយចំហៀងមិនទាន់ជាស្រួលបួលផង។ សព្វថ្ងៃនេះលោកតា និងលោកយាយមានការអាណិតអាសូរចៅស្រីយ៉ាងខ្លាំង ដោយសារតែនាងមានជំងឺម្យ៉ាង នៅពេលនាងបន្ទោរបង់មិនដឹងខ្លួន ចាំបាច់ត្រូវស្លៀកខោទឹកនោមជាប់ជាប្រចាំ តាំងពីនាងនៅតូចរហូតដល់បច្ចុប្បន្ន។

ពេលនាងទៅរៀនម្ដងៗគឺនាងត្រូវដាក់ខោទឹកនោមតាមខ្លួន ដើម្បីផ្លាស់ប្ដូរជាប់រហូតដោយមួយថ្ងៃនាងត្រូវប្តូរខោទឹកនោម ៣ដង ដែលធ្វើឱ្យនាងរស់នៅសែនលំបាកលំបិនជាទីបំផុត តែទោះជាលំបាកយ៉ាងនេះក៏ដោយក៏ចៅស្រី របស់លោកតា ពុំបានបោះបង់នូវការសិក្សានោះដែរ គឺនាងនៅតែតស៊ូព្យាយាមរៀនសូត្រពុំដែលខកខានម្ដងណាឡើយ។

ក្មួយស្រី ថេង មរកត ដែលក្មួយមានជំងឺចម្លែកម្យ៉ាងជាច្រើនឆ្នាំមកហើយនោះ ថ្ងៃនេះនាងបានសម្រេចចិត្តទម្លាយអំពីស្ថានភាពរបស់នាងដែលនាងបានលាក់ទុកជាយូរខែឆ្នាំមកហើយនោះ ព្រោះតែនាងមានការខ្មាស់អៀន និងខ្លាចមិត្តភក្កិមានការរើសអើងចំពោះរូបនាង។ តែដោយសារ តែនាងចង់ជាសះស្បើយ និងចង់មានជីវិតរស់នៅប្រកបដោយសុខភាពបរិបូរណ៍មាំមួនដូចមិត្តភក្កិដទៃទៀតនោះ ទើបនាងបានរៀបរាប់ប្រាប់នូវការពិត ដែលកើតមកលើរូបនាងបច្ចុប្បន្នក្រែងមានសប្បុរសជន និងថ្នាក់ដឹកនាំលោកជួយព្យាបាលរូបនាងឲ្យបានជាសះស្បើយ។

នាងប្រាប់ថា សព្វថ្ងៃនេះនាងមានការអាណិតអាសូរដល់លោកតាលោកយាយចាស់ៗ និងលោកឪពុកពិកាដែលខំធ្វើការសំណង់យកប្រាក់មកចិញ្ចឹមលោកតាលោកយាយ និងពូៗដែលពិកាទាំងពីរនាក់រួមទាំងផ្គត់ផ្គង់ឱ្យ នាងរៀនសូត្រ និងចំណាយទិញខោទឹកនោមសម្រាប់នាងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ នាងបានសន្យាថា បើនាងបានជាសះស្បើយពីជំងឺ មានសុខភាពល្អដូចគេ នាងនឹងខិតខំសិក្សាយកចំណេះវិជ្ជា ដើម្បីធ្វើការរកប្រាក់តបស្នងសងគុណលោកយាយលោកតានិងលោកឪពុកវិញ។

ជាចុងក្រោយក្រុមគ្រួសារលោកយាយ លោកតាទាំងអស់ បានលើកដៃសំពះគោរពស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជនដែលលោកមានចិត្តសប្បុរសធម៌ មេត្តា ជួយសម្រាលនូវជីវភាពដល់ក្រុមគ្រួសារ របស់ពួកគាត់ទៅតាមលទ្ធភាព ពិសេសស្នើសុំជួយព្យាបាលជំងឺក្មួយស្រី ដែលនាងកំពុងខិតខំសិក្សាទាំងខ្លួនមានជំងឺក្រែងបានជាសះស្បើយពីជំងឺដ៏ចម្លែកមួយនេះ និងមានសុខភាពមាំមួនដូចគេដូចឯងដោយក្តីអនុគ្រោះផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងសប្បុរសជនយកអំណោយផ្ទាល់ខ្លួនរបស់លោកទាំងពីរ និងអំណោយរបស់សប្បុរសជន ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្ដល់ជូនក្រុមគ្រួសារលោកយាយ លោកតាខាងលើនេះ៕