* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងនគរបាល ក្របួចកក្រុមក្មេងស្ទាវ ៤នាក់ ដែលគប់កញ្ចក់រថយន្តធ្វើដំណើរ នៅផ្លូវវៀងក្រុងស្ទឹងសែន

20-06-2026 16:10

(កំពង់ធំ)៖ កម្លាំងនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានក្របួចក ក្រុមក្មេងស្ទាវ៤ នាក់ ដែលគប់កញ្ចក់រថយន្តធ្វើដំណើររបស់ប្រជាពលរដ្ឋនៅផ្លូវវៀងក្រុងស្ទឹងសែន។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក គឹម សុខមករា ជាអធិការនគរបាលក្រុងស្ទឹងសែន នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយពីមានការបង្ហោះជាសារវីដេអូតាមបណ្តាញសង្គមថា «សួស្ដីបងៗមេៗដែលរត់ឡានពេលយប់កាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចផ្លូវវៀងក្រុងចំណុចស្ពានវែងមានក្មេងស្ទាវចាំគប់កញ្ចក់ សូមឲ្យមានការប្រុងប្រយ័ត្ន» និងបានទទួលពាក្យបណ្តឹងពីម្ចាស់រថយន្តម្នាក់ផ្សេងទៀតតាមរយៈទូរសព្ទភ្លាមៗ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការស្រាវជ្រាវជាបន្ទាន់។

លោកបន្តថា ការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២០ ខែឆ្នាំដដែលនេះ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ មានឈ្មោះដូចខាងក្រោម៖

*១- ឈ្មោះ វឿង ឈាងអ៉ី ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរសិស្ស។
*២- ឈ្មោះ រិទ្ធិ បូរ៉ែន ហៅក្រៅ ចយ ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរមិនពិតប្រាកដ។
*៣- ឈ្មោះ ធី រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរជាងឡាន។
*៤- ឈ្មោះ សឿង ចាន់ដារ៉ា ហៅក្រៅ វឹង ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរជាងក្រឡឹង (ធ្លាប់ជាប់ពន្ធនាគារ)។

លោកបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២០៖១០នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ6A ផ្លូវវៀងក្រុង ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន មានករណីគប់កញ្ចក់រថយន្តដឹកទំនិញធុនធំចំនួនពីរគ្រឿង បណ្ដាលឲ្យបែកកញ្ចក់ធំខាងមុខទាំងពីរគ្រឿង។

រថយន្តរួមមាន៖ រថយន្តទី ១ ម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ 3D-0679 ម្ចាស់អាខោន Facebook ហ៊ាជា ឡានជួល និងរថយន្តទី២ ម៉ាក FOSO ពណ៌ត្រួយចេក ផ្លាកលេខព្រះសីហនុ 3A-7807 ម្ចាស់ឈ្មោះ ទិត សុខ ភេទប្រុស អាយុ៤៥ ឆ្នាំមុខរបរអាជីវករ រស់នៅភូមិចង្រៀក ឃុំទួលសាលា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ៕