* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

20-06-2026 16:31

(កំពង់ឆ្នាំង)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ១១ ៩៧០ កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិត ៥០០នាក់ ក្នុងនោះក៏មានអតីតពលករវិលត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។

នៅក្នុងពិធីនេះដែរ លោកស្រី ម៉ៅ ធីតា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើឡើងថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំផ្សារភ្ជាប់ឱកាសការងារទាំងនោះទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់ តាមរយៈការនាំយកឱកាសការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាស សមាគម និងតំបន់សេដ្ឋកិច្ចពិសេស មកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីឱ្យអ្នកស្វែងរកការងារអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។

លោកស្រីបានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើត និងពង្រីកឱកាសការងារ កាត់បន្ថយចំណាយ និងពេលវេលាក្នុងការស្វែងរកការងារ ព្រមទាំងធ្វើឱ្យសេវាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលជំនាញកាន់តែខិតជិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងបន្តអនុវត្តបេសកកម្មក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ ការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ។ លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ដែលកំពុងមានសម្បូរបែបដែលអាចជួយកសាងជីវភាពនៅស្រុកកំណើត ប្រកបដោយស្ថិរភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងពីគុណសម្បត្តិនៃការងារក្នុងស្រុក ដោយបញ្ជាក់ថា ក្រៅពីអាចរស់នៅជួបជុំក្រុមគ្រួសារ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធននិវត្តន៍។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានរំលេចអំពីហានិភ័យដែលអាចកើតមានចំពោះការងារចំណាកស្រុក ដូចជា បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព និងការនៅឆ្ងាយពីក្រុមគ្រួសារ។ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទៅបំពេញការងារនៅក្រៅប្រទេស លោកជំទាវបានណែនាំឱ្យជ្រើសរើសយកក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ ដើម្បីធានាសុវត្ថិភាព និងទទួលបានប្រាក់ឈ្នួលខ្ពស់ រួមទាំងអត្ថប្រយោជន៍ជាការងារត្រឹមត្រូវ។

លោកស្រីរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងពង្រឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយក្នុងខេត្តកំពង់ឆ្នាំង មានគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ផ្ដល់សេវាបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋជាច្រើន។ តាមរយៈកម្មវិធី TVET ១,៥លាន អតីតពលករ និងយុវជនអាចចុះឈ្មោះសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសម្ផស្សជាដើម។ ក្រសួងក៏បានដាក់ចេញនូវប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបងប្អូនអាចស្នើសុំធ្វើតេស្ត ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការផងដែរ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទជំនួយរហ័ស និងនាំសំណាង Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារចំនួន ១១ ៩៧០ កន្លែង ដែលត្រូវបាននាំយកមកផ្សព្វផ្សាយក្នុងវេទិកានេះ មានការចូលរួមផ្ដល់ដោយរោងចក្រ ក្រុមហ៊ុន សមាគម និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ មីនេបៀ (ខេមបូឌា) ខេត្តពោធិ៍សាត់, សមាគម និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍, ក្រុមហ៊ុន មង្គល អេចអ ឯ.ក ដែលជ្រើសរើសពលករទៅបំពេញការងារនៅប្រទេសជប៉ុន៕