ជនខិលខូចយករូបលោក គួច វែងស្រ៊ុន ទៅបង្កើតគណនីតេឡេក្រាម អូសទាញការជួញដូរអនឡាញ
20-06-2026 17:51
(ភ្នំពេញ)៖ ជនខិលខូចបានយករូបលោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបង្កើតគណនីតេឡេក្រាម ហើយអូសទាញមនុស្សទៅជួញដូរអនឡាញ។
លោក គួច វែងស្រ៊ុន បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនឆបោកដែលនៅតែចិញ្ចឹមចិត្ត និងព្យាយាមគ្រប់សកម្មភាពក្នុងការបោកប្រាស់តាមគ្រប់រូបភាព ជាពិសេសក្រោមការយករូបរបស់លោក ឬថ្នាក់ដឹកនាំផ្សេងៗដេីម្បីទាក់ទាញឱ្យចូលក្នុងកលល្បិចបោកបញ្ឆោតរបស់គេ៕







