* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំបន្ទាយស្ទោង កោតសរសើរដល់លោកគ្រូ-អ្នកគ្រូ ដែលខិតខំបង្រៀនសិស្សានុសិស្សបានល្អប្រសើរ

20-06-2026 18:29

(កំពង់ធំ)៖ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំបន្ទាយស្ទោង កោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនសិស្សានុសិស្សបានល្អ និងងបង្ហាញពីសមិទ្ធផលដ៏មហិមា ដែលក្រុមការងារចុះមូលឃុំបន្ទាយស្ទោង បានដឹកនាំកសាងជូន។

លោក ថាំង វីយុទ្ធដា បានធ្វើការកោតសរសើរ និងបង្ហាញពីសមិទ្ធផលនេះ ក្នុងឱកាសដែលលោកប្រធាន និងសហការីអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល សួរសុខទុក្ខលោកគ្រូ-អ្នកគ្រូ និងសមាជិកបក្ស ប្រមាណ ៨០នាក់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង។

នាឱកាសនោះ លោកប្រធានក្រុមការងារ បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់រដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនចំពោះលោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត អស់ពីបេះដូងមិនខ្លាចនឿយហត់ ក្នុងការចូលរួម បណ្តុះបណ្តាលធនធានមនុស្ស ខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សនៅក្នុងមូលដ្ឋាន បានឆ្លើយតបនឹងយុទ្ធសាស្ត្រមូលធនមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុកសម័យបច្ចេកវិទ្យាឌីជីថល ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ ដើម្បីចូលរួមអភិវឌ្ឍ មូលដ្ឋានឃុំបន្ទាយស្ទោងនិងប្រទេសជាតិទៅថ្ងៃអនាគត។

បន្ថែមពីនោះដែរ លោកប្រធានក្រុមការងារ ក៏បានលើកបង្ហាញដល់អង្គប្រជុំនូវសមិទ្ធផលថ្មីៗរបស់ក្រុមការងារចុះជួយឃុំបន្ទាយស្ទោង រួមមាន៖ ការកសាងទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោងថ្មី, ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ស្អេកស្កះ ខ្វាត់ខ្វែង ការជួសជុលផ្លូវ និងការជីកស្រះទឹករួម ការដ្ឋានកំពុងកសាងស្ពានថ្មី និងផ្លូវក្រាលកៅស៊ូ ការចុះជួយឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ស្រ្តីសម្រាលកូន (កូនខ្ចី) និងគ្រួសារទីទ័លក្រ ការជួសជុលអគារសិក្សា សាលាឆាន់ ជារួមគឺការអភិវឌ្ឍន៍ឃុំបន្ទាយស្ទោងឱ្យកាន់តែរីកចម្រើនរុងរឿងជាងមុនបន្ថែមទៀត ដូចដែលបានឃើញជាក់ស្ដែងជាតឹកតាងស្រាប់។

សូមបញ្ជាក់ថា នៅទូទាំងឃុំបន្ទាយស្ទោង មានសាលាបឋមសិក្សាចំនួន ០៨ និងអនុវិទ្យាល័យចំនួន ០១ ដែលមានលោកគ្រូ-អ្នកគ្រូសរុបចំនួន ៦០នាក់ (ស្រី ៣៥នាក់)។ ដើម្បីជាការលើកទឹកចិត្ត លោកប្រធានក្រុមការងារបានឧបត្ថម្ភជូនលោកគ្រូ-អ្នកគ្រូ ដោយក្នុងម្នាក់ៗទទួលបាន៖ ក្រណាត់អាវមួយដុំ, ក្រណាត់ខោ ឬសំពត់មួយដុំ, ឡូហ្គោគណបក្សមួយ និងថវិកាចំនួន ៥ម៉ឺនរៀល។

ថ្លែងនៅក្នុងអង្គប្រជុំនោះដែរ លោកប្រធានក្រុមការងារ ក៏បានប្រកាសបើកយុទ្ធនាការ ចុះពង្រឹងការងារគណបក្ស ដោយចាត់តាំងឱ្យក្រុមការងារចុះសួរសុខទុក្ខ ក៏ដូចជាជួបប្រជុំពិភាក្សាការងារជាមួយបងប្អូនសមាជិក សមាជិកាគណបក្ស ដល់ខ្នងផ្ទះតាមមូលដ្ឋានភូមិនីមួយៗផ្ទាល់ នៅទូទាំងឃុំបន្ទាយស្ទោង ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងបង្កើនភាពស្និទ្ធស្នាលរវាងគណបក្ស និងប្រជាពលរដ្ឋផងដែរ៕