បណ្ឌិត កែវ មុំ៖ ទង្វើនាំទំនិញរត់ពន្ធខុសច្បាប់របស់ឈ្មួញ និងការគប់គិតគ្នា ពិតជាធ្វើឲ្យបាត់បង់ចំណូលរដ្ឋជាច្រើន ពិសេសប៉ះពាល់មុខមាត់កម្ពុជាទាំងមូល (Video inside)
20-06-2026 22:18
(ភ្នំពេញ)៖ លោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានចេញសារមួយបញ្ជាក់ថា ទង្វើនាំទំនិញរត់ពន្ធខុសច្បាប់របស់ឈ្មួញ និងការគប់គិតគ្នា ពិតជាធ្វើឲ្យបាត់បង់ចំណូលរដ្ឋជាច្រើន ពិសេសប៉ះពាល់មុខមាត់កម្ពុជាទាំងមូល។
លោកស្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះ អនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ដែលនាំចូល ឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ»។
លោកស្រី បានចាត់ទុកអនុសាសន៍ដ៏មានតម្លៃនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំរបស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងការពង្រឹង នីតិរដ្ឋ ថែរក្សាសណ្តាប់ធ្នាប់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងទប់ស្កាត់រាល់ទំនិញនាំចូលខុសច្បាប់ ដែល អាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សន្តិសុខ ថែមទាំងប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។ មិនត្រឹមតែប៉ុណ្ណោះទង្វើនាំទំនិញរត់ពន្ធខុសច្បាប់របស់ឈ្មួញ និងការគប់គិតគ្នា គឺពិតជាធ្វើឲ្យបាត់បង់ចំណូលថវិការដ្ឋជាច្រើន និងបំបាក់ទឹកចិត្តវីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនខិតខំការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋដែលខំពហិការមិនប្រើប្រាស់ទំនិញសៀម ជាពិសេសនាំឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល៕




