ប្រជាពលរដ្ឋ៣៥គ្រួសារ ចេញលិខិតថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយអង្គភាពការពារអាកាស កងទ័ពជើងគោក
20-06-2026 22:33
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៣៥គ្រួសារ រស់នៅភូមិព្រៃទា១ និងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជួយអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយអង្គភាពការពារអាកាស កងទ័ពជើងគោក។
នៅក្នុងលិខិតរបស់ខ្លួនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋទាំង៣៥គ្រួសារ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត និងអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុញ្ញាតឱ្យគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដែលមានអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ជាសេនាធិការបានជួយធ្វើការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់យើងខ្ញុំជាមួយ
អង្គភាពការពារអាកាសកងទ័ពជើងគោកអស់រយៈពេល២៦ឆ្នាំកន្លងទៅនេះ។
ប្រជាពលរដ្ឋទាំងអស់ បានចាត់ទុកថា នេះជាយុត្តិធម៌សម្រាប់ពួកគាត់ ដែលទទួលបានដំណោះស្រាយមួយនេះ ក្រោយរង់ចាំអស់ពេល២៦ឆ្នាំ។
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ៖








