* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពលរដ្ឋរងគ្រោះដោយសំណល់អាវុធជាតិផ្ទុះពីសង្គ្រាម ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានសង្គ្រោះជីវិតទាន់ពេលវេលា

20-06-2026 22:48

(សៀមរាប)៖ អ្នកស្រី ហែម ស្រី រស់នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាជនរងគ្រោះដោយពីសំណល់អាវុធជាតិផ្ទុះ កាលពីអំឡុងខែឧសភាកន្លងទៅ នៅថ្ងៃទី២០ ខែមិថុនានេះ បានសម្ដែងក្តីរំភើប និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកស្រីរហូតដល់ជាសះស្បើយ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

អ្នកស្រី ហែម ស្រី បានឲ្យដឹងថា ដំបូងឡើយអ្នកស្រី និងកូន ក្មួយ បានទៅធ្វើការឆ្កាព្រៃដីចម្ការរបស់គាត់ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីផ្ទះ ក្នុងពេលកំពុងដុតសំរាមនៅក្បែរទួលដំបូក ក៏ត្រូវបានរងរបួសដោយ សំណល់អាវុធជាតិផ្ទុះក៏បានផ្ទុះឡើងហើយអ្នកស្រីបានរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បន្ទាប់មកក៏បានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលគិតមកទាល់ពេលនេះ មានរយៈពេលជិត១ខែហើយ អ្នកស្រីក៏ត្រូវបានការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។

អ្នកស្រី ហែម ស្រី បានបន្តថា អ្នកស្រីទទួលបានការសង្គ្រោះ ព្យាបាលយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលា ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខណៈអ្នកស្រីមិនសង្ឃឹមថា នឹងអាចបន្ដជីវិតនេះបានឡើយ ដោយផ្អែកតាមស្ថានភាពធ្ងន់ធ្ងររបស់ខ្លួន។

លោកវេជ្ជបណ្ឌិត ហម គឹមហ៊ាន ប្រធានផ្នែកប្រពោធនកម្មវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីវត្តមាននៃជនរងគ្រោះរួចមក លោកវេជ្ជបណ្ឌិត ក៏បានបង្កើតក្រុមការងារពហុជំនាញ ដើម្បីធ្វើការវាយតម្លៃ ពីស្ថានភាពរបួស និងនិតិវិធីនៃការជួយសង្គ្រោះ រហូតដល់ដំណើរការនៃការវះកាត់ និងទទួលបានជោគជ័យទាំងស្រុង។

លោកវេជ្ជបណ្ឌិត បានបន្ដថា បើទោះបីជាស្ថានភាពរបស់ជនរងគ្រោះមានភាពល្អប្រសើរក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅតែបន្ដធ្វើការតាមដានពីការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីប្រាកដថា ផលវិបាកក្រោយពេលវះកាត់ នឹងត្រូវបានកាត់បន្ថយ ជាពិសេសការតាមដានសុខភាពក្រោយពេលចេញពីមន្ទីរពេទ្យ ដោយមានកាលវិភាគនៃការណាត់ជួបជាបន្ដបន្ទាប់ផងដែរ។

លោកវេជ្ជបណ្ឌិត ហម គឹម ហ៊ាន បញ្ជាក់ថា នេះមិនមែនជាករណីទី១នោះឡើយ ដែលក្រុមគ្រូពេទ្យជំនាញជួបប្រទះអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរដូចនេះ ក៏ដោយសារតែក្រុមគ្រូពេទ្យសុទ្ធតែមានសមត្ថភាព និងបទពិសោធ ព្រមទាំងសម្ភារបរិក្ខារក៏មានគ្រប់គ្រាន់ ដែលបានផ្ដល់នូវទំនុកចិត្តដល់អ្នកជំងឺ មកទទួលការព្យាបាល៕