* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេឃុំអារក្សត្នោត ដឹកនាំប្រជាពលរដ្ឋនាំផ្លែទុរេន (បែកអន្លូង) ១តោន និងសាវម៉ាវ៤០០គីឡូក្រាម ជូនវីរកងទ័ពជួរមុខអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងនៅសមរភូមិព្រះវិហារ

20-06-2026 22:56

(ព្រះវិហារ)៖ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ប្រជាពលរដ្ឋ នាំយកផ្លែទុរេនទុំ (បែកអន្លូង) ចំនួន១តោន និងផ្លែសាវម៉ាវ ៤០០គីឡូក្រាម ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខនៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងនៅតំបន់ភ្នំខ្មោច សមរភូមិទិសទី១ ប្រាសាទព្រះវិហារ។

ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅក្រោមវត្តមានទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។

លោក រស់ វីរ៉េត បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ និងការគាំទ្រពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្ងៃនេះលោកបានដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាផ្លែឈើ និងថវិកាមួយចំនួន មកជូនដល់កងកម្លាំងជួរមុខ ដើម្បីលើកទឹកចិត្តដល់ការបំពេញបេសកកម្មការពារបូរណភាពទឹកដីជាតិ។

លោកមេឃុំអារក្សត្នោត បានសម្តែងនូវការគោរព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាព និងការលះបង់របស់កងទ័ព ដែលបានបំពេញភារកិច្ចយ៉ាងអង់អាចក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយើង។

លោកមេឃុំបានថ្លែងបញ្ជាក់ថា៖ នេះជាលើកទី៩ហើយ ដែលលោក រួមជាមួយក្រុមការងារ ប្រជាពលរដ្ឋ និងអាជីវករ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ព ក៏ដូចជាប្រជាពលរដ្ឋដែលបានស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា អំឡុងពេលកន្លងមក។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ជាមួយរដ្ឋបាលឃុំ ដើម្បីរដ្ឋបាលឃុំអាចបន្តសកម្មភាពទាំងនេះបានជាបន្តបន្ទាប់។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណចំពោះលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនអាជីវករ តាមរយៈលោកមេឃុំអារក្សត្នោត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រជាសម្ភារ និងថវិកាដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧។

លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី បានថ្លែងបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានធ្វើឱ្យកងកម្លាំងយើងខ្ញុំមានភាពកក់ក្តៅ និងកាន់តែមានកម្លាំងចិត្តក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ពិសេសការពារពីការឈ្លានពានរបស់កងទ័ពថៃ៕