World Cup 2026៖ អេក្វាទ័រ និងកូរ៉ាសៅ ចែកគ្នាម្នាក់ ១ពិន្ទុ ពេលស្មើ ០-០

21-06-2026 09:18

(បរទេស)៖ ១ប្រកួតបញ្ចប់ជុំទី២ នៃពូល E នៅព្រឹត្តិការណ៍ World Cup 2026 រវាងអេក្វាទ័រ និងកូរ៉ាសៅ បញ្ចប់ដោយលទ្ធផល ០-០ នាព្រឹកថ្ងៃអាទិត្យនេះ។

នេះជា ១ពិន្ទុលើកដំបូង ក្នុងចំណោម ២ប្រកួតនៅ World Cup លើកទី២៣ ដែលមានមិចស៊ិក អាមេរិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។

ទាំងក្រុមមកពីអាមេរិកឡាទីន អេក្វាទ័រ និងកូរ៉ាសៅ នៅតំបន់អាមេរិកខាងជើង នៅមានឱកាសប្រជែងកៅអីវគ្គ ៣២ក្រុម ប្រសិនធ្វើបានល្អនៅប្រកួតទី៣ ចុងក្រោយពូល E នៅពេលអាល្លឺម៉ង់ ឈរកំពូលតារាង និងកូដឌីវ័រ មាន ៣ពិន្ទុឈរលេខ២។

សូមរំលឹកផងថា អេក្វាទ័រ បានចាញ់កូដឌីវ័រ ១-០ នៅពេលកូរ៉ាសៅចាញ់អាល្លឺម៉ង់ ស្ពឹកមុខ ៧-១ នៅថ្ងៃបើកឆាករបស់ពួកគេ៕