* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកស្រីបណ្ឌិត ជា សិរី ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន

21-06-2026 10:23

(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានលើកឡើងជូនដល់បងប្អួនប្រជាពលរដ្ឋសូមបងប្អូនប្រជាពលរដ្ឋ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។

លោកស្រីបណ្ឌិតបានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងមហាជនដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ដើម្បីរួមសាមគ្គីគ្នាការពារ សមិទ្ធផល សង្គមជាតិ និងកសាងប្រទេសកម្ពុជា ដើម្បីឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វេីលើកឡើង ក្នុងមតិសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ ការគណបក្សឃុំឈូក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

លោកបណ្ឌិត ជា សិរី បានថ្លែងថា នៅក្នុងដំណើរដ៏វែងឆ្ងាយ នៃការត្រួសត្រាយផ្លូវ ដើម្បីបុព្វហេតុជាតិ និងប្រជាជនអស់រយៈពេលជិត៧៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើនរាប់មិនអស់ ដោយមិនរត់ចោលប្រជាជន នឹងនៅរួមសុខរួមទុក្ខ និងតែងតែយកប្រជាជនជាធំ។

លោកស្រីបន្ថែមថា ជាក់ស្តែងការសម្ភោធអគារ ទីស្នាក់ការគណបក្សថ្មីនេះ មិនត្រឹមតែជាប្រយោជន៍សម្រាប់បម្រើការងារនានានៅក្នុងបក្ស ប៉ុណ្ណោះទេ គឺបានបង្ហាញអំពីភាពរឹងមាំនៃគណបក្ស និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងផងដែរ។

លោកស្រីបណ្ឌិត បានលើកឡើងនូវប្រសាសន៍សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា-ថៃថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមាន កុំឱ្យរីករាលដាល និងមិនឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ និងកងទ័ពដ៏ក្លាហាន ក៏ដូចជាស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាតាម រយៈលក្ខណៈការទូតនៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់នូវការអនុវត្តតាមច្បាប់អន្តរជាតិ។

ទន្ទឹមនេះចំពោះការវិវត្តន៍ថ្មីៗផ្នែកព្រំដែន ទឹក និងតំបន់ទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រថៃក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពម៉ឺងម៉ាត់ របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានចាត់វិធានការតាមផ្លូវច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវ ដោយបានបញ្ជូនបញ្ហា នេះទៅកាន់យន្តការដោះស្រាយ ផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដើម្បីការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សេដ្ឋកិច្ចដ៏មហាសាលរបស់កម្ពុជា ដោយសន្តិវិធីនិងសេចក្តីថ្លៃថ្នូរបំផុត។

លោកសស្រីបណ្ឌិតបន្ថែមថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល «ស្ងាត់តែមិនស្ងៀម» នៅតែជាអភិក្រមដ៏មានប្រសិទ្ធភាព ក្នុង ការដោះស្រាយបញ្ហាប្រឈមនានា ជាមួយប្រទេសជិតខាងដោយភាពអត់ធ្មត់។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។

មួយវិញទៀតសូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានពី Pageផ្លូវការរបស់សម្ដេចតេជោ សម្ដេចធិបតី និងក្រសួង ស្ថាប័នផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ជៀសវាងការចែកចាយបន្តនូវព័ត៌មានមិនពិត ធ្វើឱ្យមានការយល់ច្រឡំ។

ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សនោះដែរ, លោកស្រីបណ្ឌិត ជា សិរី ក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូន សមាជិក-សមាជិកាគណបក្សប្រជាជនឃុំឈូកចំនួន៣៣៤នាក់រួមមាន៖ ឧបត្ថម្ភ គណបក្សឃុំឈូក ថវិកាចំនួន ២ លានរៀល, រដ្ឋបាលស្រុក-ឃុំ ចំនួន ២៤ រូប និងយុវជនគណបក្សឃុំ ៣០ រូប ម្នាក់ៗទទួលបាន សារុង ១ និងថវិកាចំនួន ៣ ម៉ឺនរៀល និងឧបត្ថម្ភសមាជិកបក្សចំនួន ២៨០ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ចំនួន ២ ម៉ឺនរៀលផងដែរ៕