* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្ស

21-06-2026 10:29

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់ប្រព័ន្ធអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាធិការ ជាពិសេសសាលារៀនជាដើម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។

ការលើកឡើងរបស់ លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង ៣បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាបឹងខ្វែក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា នេះជាសមិទ្ធផលជារូបវន្តដ៏ថ្មីស្រឡាង ដែលបានកើតឡើងនៅពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះគឺជាផ្លែផ្កាដ៏ពិតប្រាកដ ដែលកើតចេញពីការខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិងកំពុងបោះជំហានទៅមុខលើគ្រប់វិស័យ។

លោកស្រីបណ្ឌិតបន្តថា ជុំវិញវិស័យអប់រំនេះ រាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាពខ្ពស់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់ប្រព័ន្ធអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាធិការនៅតាមជនបទដូចជា សាលារៀនដែលកំពុងសម្ពោធ នាថ្ងៃនេះជាដើម ដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។ ដូច្នេះសូមក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រឱ្យបានខ្លាំងក្លា ដូចប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែលើកឡើងថា «រៀនឱ្យចេះ រៀនឱ្យមានជំនាញ និងរៀនឱ្យ មានការងារធ្វើ»។

លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថា ភាពជោគជ័យក្នុងការសិក្សារបស់ក្មួយៗ គឺជាមោទនភាពរបស់មាតាបិតា អាណាព្យា បាល លោកគ្រូ-អ្នកគ្រូ រាជរដ្ឋាភិបាល និងសប្បុរសជនដែលជាអ្នកឧបត្ថម្ភផងដែរ ហេតុដូចនេះសូមក្មួយៗខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សឆ្នើម និងសិស្សពូកែ ឱ្យសមទៅនឹងពាក្យស្លោក ទំពាំងស្នងឫស្សី របស់ជាតិ។

លោកស្រីបណ្ឌិតបន្ថែមទៀតថា ជាក់ស្តែងអគារសិក្សាថ្មី ១ខ្នង មាន៣បន្ទប់ ក៏ដូចជាអគារសិក្សាដែលបានជួសជុល ១ខ្នង មាន៦បន្ទប់ ដែលកំពុងត្រូវបានសម្ពោធនាពេលនេះ មិនមែនគ្រាន់តែជាសំណង់ឥដ្ឋ និងស៊ីម៉ងត៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជង្រុកនៃចំណេះដឹង ជាកន្លែងដែលក្មួយៗនឹងរៀនសូត្រទាំងអក្សរសាស្ត្រ វិទ្យាសាស្ត្រ និងចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋាន ដើម្បី ក្លាយខ្លួនជាពលរដ្ឋគំរូ និងសកម្មនាពេលអនាគត ជាពិសេសជាបញ្ញវន្ត ជាអ្នកដឹកនាំ និងជាមុខមាត់របស់ខេត្តកំពង់ធំទាំងមូល។

លោកស្រីបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ FTB, និងធនាគារ អេ,អឹម.ខេ ដែលបានចូលរួមឧបត្ថម្ភក្នុងការសាងសង់អគារសិក្សានោះ។
ឆ្លៀតក្នុងឱកាសនោះដែរ, លោកស្រីក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល សិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ៣៨៧ នាក់ ក្នុងនោះបានឧបត្ថម្ភសាលាបឋមសិក្សាបឹងខ្វែក ចំនួន ២ លាន រៀល, រដ្ឋបាលស្រុកនិងឃុំ និងយុវជនគណបក្សភូមិ ៤៩ រូប លោកគ្រូ-អ្នកគ្រូ ២៩រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ៣ ម៉ឺន រៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋ ២៣៩ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សចំនួន ៧០រូប ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់និងថវិកា ១ម៉ឺនរៀល៕