* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទិវាអន្តរជាតិនៃយោគៈ បានរៀបចំនៅសួនច្បារតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញ

21-06-2026 10:46

(ភ្នំពេញ)៖ ពិធីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ ត្រូវបានប្រារព្ធឡើង នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ រួមជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកស្ម័គ្រចិត្ត និងអ្នកស្រឡាញ់ការហាត់យោគៈ។

ដោយផ្អែកលើប្រធានបទនៃទិវាយោគៈអន្តរជាតិលើកទី១២ គឺ «យោគៈដើម្បីអាយុយឺនយូរ» (Yoga for Healthy Ageing) លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ប្រធានបទនេះគឺជាការដាស់តឿនដ៏ទាន់ពេលវេលាមួយដល់សង្គមនានានៅទូទាំងពិភពលោក អំពីតម្រូវការក្នុងការលើកកម្ពស់សុខុមាលភាពបែបបរិយាប័ន្ន និងការយកចិត្តទុកដាក់លើការហាត់យោគៈ ដើម្បីជាមធ្យោបាយឈានទៅសម្រេចបាននូវការកែលម្អគុណភាពជីវិតសម្រាប់មនុស្សគ្រប់វ័យ។

លោកឯកអគ្គរដ្ឋទូតបានបន្តថា វាក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលដែលកំពុងមានការកើនឡើង អំពីសក្តានុពលនៃការផ្លាស់ប្តូររបស់យោគៈ ក្នុងការផ្តល់នូវសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី។ លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជាយោគៈមានប្រភពដើមមកពីប្រទេសឥណ្ឌាបុរាណ ក្នុងនាមជាវិទ្យាសាស្ត្របែបបរិយាប័ន្នដែលផ្សារភ្ជាប់រវាងរាងកាយ និងចិត្ត មនុស្ស និងធម្មជាតិក៏ដោយ ក៏នាពេលបច្ចុប្បន្ននេះ យោគៈបានឈានរំលងព្រំដែនសង្គម និងភូមិសាស្ត្រ ហើយបានក្លាយជាចលនាសកលមួយ ដោយត្រូវបានទទួលយកនៅតាមបណ្តាប្រទេសនានា ក្នុងនាមជាវិថីដ៏គួរឱ្យទុកចិត្តមួយឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ និងសកម្ម។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់យុវជន និងអ្នកស្រឡាញ់ការហាត់យោគៈ រួមមានសិស្សានុសិស្ស អ្នកហាត់យោគៈ មន្ត្រីរាជការ និងសាធារណជនទូទៅ ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងមកពីបណ្តាក្រសួង ស្ថាប័នរដ្ឋ និងអង្គការយោគៈឯកជននានាផងដែរ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍ដ៏ធំមួយដើម្បីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ នេះ ក៏ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមជាប្រធានកិត្តិយស។

នៅក្នុងឆ្នាំនេះ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យ និងស្ថាប័នយោគៈនានា បានរៀបចំព្រឹត្តិការណ៍យោគៈជាង ១២លើក នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេសកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នេះ។ ការចូលរួមយ៉ាងសកម្មរបស់កីឡាករ និងអ្នកហាត់យោគៈនៅក្នុងព្រឹត្តិការណ៍ទាំងនេះ បានបង្ហាញឱ្យឃើញពីប្រជាប្រិយភាពដែលកំពុងកើនឡើងនៃលំហាត់ប្រាណយោគៈនៅក្នុងប្រទេសកម្ពុជា ដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងតុល្យភាពក្នុងជីវិត។

កាលពីឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសឥណ្ឌា និងដោយមានការគាំទ្រពីប្រទេសសមាជិកចំនួន ១៧៧ អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយប្រកាសយកថ្ងៃទី២១ ខែមិថុនា ជា «ទិវាយោគៈអន្តរជាតិ»។ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ពិធីអបអរសាទរទិវាយោគៈអន្តរជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក រួមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕