* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលរងខេត្តស្វាយរៀង អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមទស្សនា គាំទ្រ និងជាវផលិតផលខ្មែរមកប្រើប្រាស់ និងបរិភោគ ដែលមានអាហាររូបត្ថម្ភគុណភាពខ្ពស់ និងសុវត្ថិភាព (Video inside)

21-06-2026 11:19

(ស្វាយរៀង)៖ លោក ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាអ្នកប្រើប្រាស់ស្តីពី ផលិតផលកសិកម្មសុវត្ថិភាព ដោយសហការ ជាមួយសមាជិករបស់ខ្លួន ក្រោមប្រធានបទ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាព ដែល ផលិតតាមការអនុវត្តកសិអេកូឡូស៊ី» ដោយរៀបចំដោយ បណ្តាញ ALISEA នៅខេត្ដស្វាយរៀង។

នាឳកាសនេះដែរ លោក ឌុច គន្ធា បានបញ្ជាក់ថា ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ឲ្យយល់ច្បាស់អំពីអាហាររូបត្ថម្ភទាំងឡាយ សម្រាប់សុខភាពរបស់ខ្លួនម្នាក់ៗ គឺជាការសំខាន់បំផុតហើយ ព្រោះមនុស្សយើងសំខាន់ណាស់សព្វថ្ងៃនេះ ដោយវិទ្យាសាស្ដ្រនៃការរីកចម្រើនច្រើន ហើយផ្នែកផលិតផល ផ្នែកកសិកម្ម ផ្នែកឧស្សាហកម្មក៏ច្រើន ជាពិសេសគ្រឿងកំប៉ុង ដែលសម្បូរទៅដោយជាតិគីមីផ្សំឡើងច្រើន តែដោយឡែកកន្លងទៅ នៅបន្លែទាំងអស់ នៅតាមជនបទក៏ប្រជាពលរដ្ឋយើងភាគច្រើនក៏ប្រើប្រាស់ជីគីមីដែរ។

អភិបាលរងរូបនេះ បានបន្ដថា មកដល់ពេលនេះយើងទាំងអស់គ្នាបានឆ្លងកាត់នៃការហូបចុកកន្លងទៅ បានធ្វើឲ្យសុខភាពយើង ដោយពិសាអាហារសម្បូរដោយគីមី អាហារគ្រឿងទេសផ្សេងៗ សម្បូរដោយគីមី ធ្វើឲ្យខូចសុខភាព និងមានជំងឺក៏ច្រើន។

លោកបានបន្ដថា បច្ចុប្បន្ននេះ មានជំងឺមហារីក មានជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមប្រៃ មិនចាំបាច់តែក្មេង ឬចាស់ទេ ឥឡូវទឹកនោមផ្អែមមានទាំងអស់គ្នានេះ ជាការវិវត្តមួយជាការឆ្លងកាត់មួយ នៅក្នុងការហូបចុករបស់អាហាររូបត្ថម្ភ ដែលប្រជាពលរដ្ឋយើងហូបចុកតែមកដល់បច្ចុប្បន្ននេះ ឥឡូវថ្ងៃនេះ គឺជាថ្ងៃដែលសំខាន់ ដែលយើងបានជួបជុំអ្នកដែលប្រើប្រាស់ផលិតផលកសិអេកូឡូស៊ី ដែលបានរៀបចំឡើងនៅថ្ងៃនេះ នៅខេត្តស្វាយរៀងរបស់យើងនេះ បានធ្វើឲ្យការផ្សព្វផ្សាយទាំងនេះទៅដល់ប្រជាពលរដ្ឋយើងនៅតាមភូមិ ឃុំ ស្រុក ជាពិសេសនៅខេត្តស្វាយរៀង។

បន្ថែមពីនេះ អភិបាលរងរូបនេះ ក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្រុងស្វាយរៀង ដែលនៅទីនេះអញ្ជើញមកចូលរួមទស្សនាការតាំងពិព័រណ៍អាហាររូបត្ថម្ភ ដែលផលិតឡើងដោយធម្មជាតិ ហើយជាអាហាររូបត្ថម្ភ ដែលប្រកបដោយសុវត្ថិភាពនៅក្នុងក្រុមគ្រួសាររបស់យើង ឲ្យអញ្ជើញមកជួយមើលហើយនិងទិញបងប្អូនយើងដែលមកពីទាំង១៥ ខេត្តក្រុងនៃប្រទេសកម្ពុជា។

សូមជម្រាបដែរថា កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំង ពង្រឹងការយល់ដឹងអំពីភាពខុសគ្នានៃផលិតផល ឬកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី៕

សូមទស្សនាវីដេអូទាំងស្រុងរបស់ លោក ឌុច គន្ធា ដូចខាងក្រោម៖