បណ្ឌិត កែវ មុំ៖ ម្ចាស់សិប្បកម្មផលិតផលខ្មែរ ចង់ចែកចាយទាំងថ្នាក់ជាតិ និងអន្តរជាតិ សូមទំនាក់ទំនងសភាមុខរបរ និងមីក្រូសហគ្រាស
21-06-2026 11:23
(ភ្នំពេញ)៖ លោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានឲ្យដឹងថា ម្ចាស់សិប្បកម្មផលិតផលខ្មែរ ចង់ចែកចាយឲ្យបានទូលាយ ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ សូមទំនាក់ទំនងក្រុមការងារ។
បើតាមលោកស្រីឧកញ៉ា គឺលោកស្រីកំពុងប្រមូលផលិតផល ដែលជាស្នាដៃផលិតដោយដៃកូនខ្មែរ ដែលជាសមាជិកសភាមុខរបរនិងមីក្រូសហគ្រាសទាំងអស់ យកដាក់តាំងលក់នៅក្នុងផ្សារខ្មែរ MSME HUB (ទួលពង្រ ) ដែលត្រៀមនឹងសម្ពោធបើកលក់បោះដុំនិងលក់រាយ ជាផ្លូវការ នៅថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០២៦។
«បើបងប្អូនជាម្ចាស់សិប្បកម្មផលិតផលខ្មែរ ចង់ឱ្យយើងខ្ញុំជួយចែកចាយឱ្យបានកាន់តែធំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិសូមទំនាក់ទំនងសភាមុខរបរនិងមីក្រូសហគ្រាស»។ នេះបើតាមលោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ។
សូមជម្រាបថា ក្នុងកម្មវិធី ៣ថ្ងៃនេះ គឺមានអមដោយការប្រគុំតន្ត្រី, កំប្លែងនាងគ្រោត យីកេ និងល្ខោនបាសាក់ផងដែរ៕












