* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» (Yoga for Healthy Ageing) នៅសួនច្បារមុខព្រះរាជដំណាក់

21-06-2026 12:48

(សៀមរាប)៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» (Yoga for Healthy Ageing) នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប។

ព្រឹត្តិការណ៍នាព្រឹកដ៏សែនមនោរម្យនេះ ត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុន សុខ ជាតំណាងក្រសួងអប់រំ យុវជន និងកីឡា លោក ង៉ូវ សេងកាក់ តំណាងអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ និងបរទេស សិស្ស និងនិស្សិតសរុបជាង៥០០នាក់។

ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នេះ ពុំត្រឹមតែបានចូលរួមលើកកម្ពស់គុណប្រយោជន៍សុខភាពដែលកើតចេញពីការហាត់យោគៈ ដែលត្រូវបានទទួលស្គាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា និងទីផ្សារអន្តរជាតិ ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា។ ជាពិសេស ព្រឹត្តិការណ៍នេះបានរួមចំណែកផ្សព្វផ្សាយផលិតផលទេសចរណ៍សុខុមាលភាព (Wellness Tourism) ដែលកម្ពុជាកំពុងអភិវឌ្ឍ និងលើកកម្ពស់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្វែងរកការសម្រាកលំហែកាយ ការថែទាំសុខភាព និងតុល្យភាពផ្លូវចិត្ត។

ទន្ទឹមនឹងនេះ លោក Vanlalvawna Bawitlung បានលើកឡើងថា ប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» សម្រាប់ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែទូលំទូលាយរបស់សហគមន៍អន្តរជាតិ ចំពោះតួនាទីរបស់យោគៈក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ យោគៈដែលមានប្រភពកំណើតពីប្រទេសឥណ្ឌាតាំងពីបុរាណ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក និងទទួលបានការគាំទ្រពីប្រទេសចំនួន ១៧៧ ក្នុងការប្រកាសទទួលស្គាល់ថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិរបស់អង្គការសហប្រជាជាតិ។

តាមរយៈកិច្ចសហការរួមគ្នារៀបចំទិវាយោគៈអន្តរជាតិលើកទី១២ដ៏មានសារៈសំខាន់នេះ រវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏បានរួមចំណែកផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងឥណ្ឌា ដើម្បីឈានទៅសម្រេចបាននូវលទ្ធផល និងសមិទ្ធផលវិជ្ជមានបន្ថែមទៀតដល់ការអនុវត្ត «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ២០២៥»។

សូមជម្រាបថា កម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ មក ហើយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្សព្វផ្សាយការអនុវត្តយោគៈ និងរបៀបរស់នៅប្រកបដោយសុខភាពល្អនៅកម្ពុជា។

បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តសៀមរាបនេះ ទិវាយោគៈអន្តរជាតិលើកទី១២ នឹងបន្តប្រារព្ធធ្វើនៅរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៦ព្រឹក នៅបរិវេណសួនច្បារតេជោមាស និងតេជោយ៉ាត ខាងមុខវត្តឧណ្ណាលោម (ផ្លូវថ្មើរជើងចតុមុខ)៕