* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រតិភូអង្គការ សមាគមខ្មែរក្រោម នាំអំណោយសួរសុខទុក្ខ និងលើកទឹកចិត្តវីរកងទ័ពជួរមុខ កងពលតូចអន្តរាគមន៍លេខ៧ លេខ៨ ឈរជើងសមរភូមិទិសទី១ ប្រាសាទព្រះវិហារ

21-06-2026 12:50

(ព្រះវិហារ)៖ លោក គឹម វណ្ណឆេង សមាជិកគណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ នៃគណៈចលនាមហាជន និងជាប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា សម្របសម្រួលខ្មែរក្រោម តំណាងលោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ដោយមានការចូលរួមពីលោក ឈឿន មុនី និងលោក រស់ ហេង សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារចាំបាច់មួយចំនួន ប្រគល់ជូនដល់វីរកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ និងវីរកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅពីរទីតាំងផ្សេងគ្នា គឺនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ មានការទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពល រួមជាមួយនាយទាហាន និងនាយទាហានរងជាច្រើនរូប និងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ មានការទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពល ព្រមទាំងនាយទាហាន និងនាយទាហានរងជាច្រើនរូប។

ក្នុងឱកាសនោះ លោក គឹម វណ្ណឆេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោក ឯក សំអុល ជូនចំពោះកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន។

លោក គឹម វណ្ណឆេង បានថ្លែងថា អំណោយដែលយើងនាំមកនាពេលនេះ ទោះបីមិនមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែវាបានបង្ហាញពីទឹកចិត្តសាមគ្គីភាព ក្តីស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ អង្គការ សមាគមខ្មែរក្រោម និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ចំពោះបងប្អូនកងទ័ពដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី មាតុភូមិ និងសេចក្តីសុខសាន្តរបស់ប្រជាជន។

លោកបានបន្តថា យើងទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កងទ័ពកម្ពុជានឹងបន្តបំពេញភារកិច្ចបានដោយជោគជ័យ ដើម្បីថែរក្សាបាននូវសន្តិភាព និងបូរណភាពទឹកដីដ៏បរិសុទ្ធរបស់ជាតិ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឯក សំអុល លោក គឹម វណ្ណឆេង និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភដល់កងទ័ពនៅជួរមុខ។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានថ្លែងថា ការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំ អង្គការ សមាគម និងប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់កងទ័ពយើងខ្ញុំ ក្នុងការបន្តបំពេញភារកិច្ចការពារបូរណភាពទឹកដី និងបម្រើជាតិមាតុភូមិដោយស្មោះស្ម័គ្រជានិច្ច។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ និងបានចាត់ទុកថា ការចុះសួរសុខទុក្ខ និងការឧបត្ថម្ភសម្ភារនាពេលនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ដែលជាកម្លាំងរួមដ៏រឹងមាំក្នុងការការពារជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី បានបញ្ជាក់ថាកងកម្លាំងទាំងអស់នៃកងពលតូចអន្តរាគមន៍លេខ៧ ប្តេជ្ញាបន្តអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ដោយត្រៀមខ្លួនជានិច្ចក្នុងការការពារបូរណភាពទឹកដី សន្តិភាព និងផលប្រយោជន៍ជាតិឱ្យបានគង់វង្ស៕