World Cup 2026៖ ជប៉ុន បំបាក់ទុយនេស៊ី ៤-០ មាន ៤ពិន្ទុស្មើហូឡង់
21-06-2026 13:10
(បរទេស)៖ ក្រុមសាម៉ូរៃខៀវជប៉ុន រកបាន ៣ពិន្ទុដំបូងនៅ World Cup 2026 ក្រោយបំបាក់ក្រុមមកពីអាហ្រ្វិក ទុយនេស៊ី ៤-០ នាព្រឹកថ្ងៃអាទិត្យនេះ។
នេះមានន័យថា ក្រុមខ្លាំងនៅអាស៊ីមួយនេះមាន ៤ពិន្ទុស្មើក្រុមកំពូលតារាងហូឡង់នៃពូល F ដ្បិតបច្ចុរាជទឹកក្រូចហូឡង់បំបាក់ ស៊ុយអែត ៥-១ យប់មិញដែរក្នុងប្រកួតទី២។
ក្នុងប្រកួត ៩០នាទី ជប៉ុនបិទជាប់មិនឲ្យក្រុមទុយនេស៊ីដែលបានចាញ់ស៊ុយអែត ៥-១ រកបានសូម្បី ១គ្រាប់ឡើយ និងប្រឈមហាលអាវខ្ពស់ផងដែរ ត្រឹមវគ្គចែកពូលនេះ ដោយមាន ៤៨ប្រទេស។
១ប្រកួតបើកឆាក ជប៉ុនលេងស្មើហូឡង់ ២-២៕








